ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ឧត្តមសេនីយ៍​ម្នាក់​ជា​ប្អូនប្រុស​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អាច​នឹង​កាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជំនួស​ផ្កាយ​៤​ ជួន​ សុវណ្ណ​

​ប្រភព​ព័ត៌មាន​ពី​ក្រសួងមហាផ្ទៃ​ដែល​គួរ​ឲ្យ​ទុកចិត្ត​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ខាង​មុខ​ លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​១៥៧២២​ បច្ចុប្បន្ន​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ អាច​នឹង​ចូល​កាន់​តំណែង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ជំនួស​លោកនាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អត្តលេខ​៦៧១៦៨​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ ដែល​ទើប​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៦/២១៧​ ចុះ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ខណៈ​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុ​ច​ សុ​ខុន​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​១៣១៣២​ បច្ចុប្បន្ន​ជា​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អាច​នឹង​ឡើង​កាន់​តំណែង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ជំនួស​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ វិញ​ ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ត​ ផ្លាស់​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ គឺ​នឹង​អាច​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​៣)​ ។​ ទន្ទឹម​នឹង​នេះ​ នៅ​ពេល​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុ​ច​ សុ​ខុន​ ឡើង​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ក៏​អាច​នឹង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ផង​ដែរ​ ។​

​លោក​ឧត្តមសេនីយ៍​ ស​ ថេ​ត​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​១៥៧២២​ បច្ចុប្បន្ន​ជា​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ និង​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៥/១០៤៦​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​លោក​ឧត្តមសេនីយ៍​ អ៊ុ​ច​ សុ​ខុន​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​១៣១៣២​ បច្ចុប្បន្ន​ជា​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​ (​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៤/១២៩៦​ ចុះ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ៕​

Ouch-Sokhon2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.