ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ភ្ញាក់ផ្អើល​ និង​ព្រួយបារម្ភ​នឹង​ការ​បាត់​ខ្លួន​ក្មេង​ស្រី​សិស្សសាលា​ BELTEI​ វ័យ​១៣​ឆ្នាំ​ម្នាក់​នៅ​ថ្ងៃនេះ​

​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ជា​សិស្សសាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ (BELTEI​ International​ School)​ ផ្សារ​ដើម​ថ្កូវ​ បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង​០៨​ព្រឹក​ នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កងកម្លាំង​សមត្ថកិច្ច​ និង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ឪពុក​ម្តាយ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ក្មេង​រង​គ្រោះ​ ។​

​យោង​តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ រស់នៅ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​អះអាង​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ កូនស្រី​របស់​គាត់​មានឈ្មោះ​ កី​ សុខា​រី​តា​ អាយុ​១៣​ឆ្នាំ​ សិក្សា​នៅ​សាលា​ប៊ែ​ល​ធី​ អន្តរជាតិ​ ផ្សារ​ដើម​ថ្កូវ​ បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង​០៨​ព្រឹក​ នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​មក​ម្តាយ​ថា​ "​ជួយ​កូន​ផង​ !"​ ។​ បន្ទាប់​មក​ទៀត​ ក៏​ទូរស័ព្ទ​ចូល​តាម​រយៈ​ប្រព័ន្ធ​ GPS​ ដោយ​ចង្អុល​ប្រាប់​អំពី​ទីតាំង​ក្មេង​ស្រី​រង​គ្រោះ​ឋិត​នៅ​ គឺ​ផ្ទះ​លេខ​D9E​ ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ លុះដល់​កងកម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ឆែកឆេរ​នៅ​វេលា​ម៉ោង​ប្រមាណ​១៥​រសៀល​នា​ថ្ងៃ​ដដែល​ បែរជា​រក​មិនឃើញ​វត្តមាន​ក្មេង​ស្រី​រង​គ្រោះ​ឡើយ​ ។​

​ក្រុម​គ្រួសារ​សាច់​ញាត​របស់​ក្មេង​ស្រី​រង​គ្រោះ​ បាន​សម្តែង​នូវ​ការ​មន្ទិល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​បាត់​ខ្លួន​កូន​របស់​ខ្លួន​នេះ​ គឺ​អាច​មាន​គេ​ចាប់​យក​ទៅ​បាត់​ ៕​

Beltei-1 Beltei Beltei-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.