ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ហួសចិត្ត​នឹង​បុរស​ខ្លាំង​ដែល​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ទាំង​គ្មាន​កាលបរិច្ឆេទ​(​ឆ្នាំ​)​ច្បាស់លាស់​

​មជ្ឈដ្ឋាន​នានា​ ជា​ពិសេស​ស្រទាប់​អ្នក​សិក្សា​ពិតជា​មានការ​ហួសចិត្ត​ទៅ​នឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចុះហត្ថលេខា​នៅ​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ស្តី​ពី​ការ​ដំឡើង​ឋានៈ​មន្ត្រី​ការទូត​ជាន់ខ្ពស់​ម្នាក់​ទាំង​គ្មាន​កាលបរិច្ឆេទ​(​ឆ្នាំ​)​ច្បាស់លាស់​ទាល់តែ​សោះ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ បុរស​ខ្លាំង​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ ធ្លាប់​បាន​ចុះហត្ថលេខា​នៅ​លើ​អនុក្រឹត្យ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១២៧០​អន​ក្រ​.​ត​ត​ សម្រេច​ដំឡើង​ឋានៈ​លោក​ នូ​ ប៊ុ​ន​ណា​រ៉ា​ បច្ចុប្បន្ន​ជាទី​ប្រឹក្សា​នៃ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ជា​អគ្គ​ទីប្រឹក្សា​ ប៉ុន្តែ​មិន​បាន​ចុះ​កាលបរិច្ឆេទ​(​ឆ្នាំ​)​ច្បាស់លាស់​ឡើយ​ គឺ​មាន​ត្រឹម​សរសេរ​ថា​ "​ឆ្នាំ​២០១"​ប៉ុណ្ណោះ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​កំហុសឆ្គង​របៀប​ធ្វើការ​ខ្ជីខ្ជា​ឲ្យ​រួច​តែ​ពី​ដៃ​របស់​មន្ត្រីរាជការ​មួយ​ចំនួន​ ឋិត​នៅ​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​ ៕​

Nou-Bunnara

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.