ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

មេ​ប៉ូលិស​ក្រុងភ្នំពេញ ​និង​ផ្កាយ​៣​ប៉ូលិស​៥​នាក់​ទៀត​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​៤

​អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ គឺ​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អត្តលេខ​៦៧១៦៨​ និង​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ចំនួន​៥​នាក់​ទៀត​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៦/២១៧​ ចុះ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ទទួល​បាន​ផល​ផ្លែផ្កា​នៃ​សន្តិភាព​លែង​មាន​សង្គ្រាម​ចម្បាំងរាំងជល់​ទៀត​ហើយ​ និង​បទល្មើស​មានការ​កើន​ឡើងជា​លំដាប់​ ជា​ពិសេស​ករណី​ប្លន់​ប្រដាប់​អាវុធ​ និង​ការ​ជួញដូរ​គ្រឿងញៀន​ ។​

​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ទាំង​៦​នាក់​ ដែល​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​នោះ​ រួម​មាន​ ៖

១-​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អត្តលេខ​៦៧១៦៨​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ។​
២-​លោក​ឧត្តមសេនីយ៍ឯក​ ថោ​ង​ លី​ម​ អត្តលេខ​០០៤៨​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ។​
៣-​លោក​ឧត្តមសេនីយ៍ឯក​ ឧកញ៉ា​ សួ​ស​ អង្គា​រ៍​ អត្តលេខ​០១៣២​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ (​លោក​ឧត្តមសេនីយ៍​ សួ​ស​ អង្គា​រ៍​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០២/១២១​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០០២)​ ។​
៤-​លោក​ឧត្តមសេនីយ៍ឯក​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អត្តលេខ​០២៣៣​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ។​
៥-​លោក​ឧត្តមសេនីយ៍ឯក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អត្តលេខ​០២៤៧​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ។​
៦-​លោក​ឧត្តមសេនីយ៍ឯក​ មាស​ វិ​រិ​ទ្ធ​ អត្តលេខ​០៣៨៥​ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ វា​ជា​ប្រការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​មិន​សម​ទំនង​ទាល់តែ​សោះ​ ដែល​ក្នុង​ខណៈ​ប្រទេស​ជាតិ​លែង​មាន​សង្គ្រាម​ចម្បាំងរាំងជល់​អ្វី​ឡើយ​ និង​ក្នុង​ខណៈ​បទល្មើស​មានការ​កើន​ឡើងជា​លំដាប់​ ជា​ពិសេស​ករណី​ប្លន់​ប្រដាប់​អាវុធ​ និង​ការ​ជួញដូរ​គ្រឿងញៀន​ បែរជា​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ទាំង​ប៉ូលិស​ ទាំង​ទាហាន​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ព្រោងព្រាត​ទៅ​វិញ​ ៕​

Police-grade

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.