ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

រុះរើ​ក្បាលម៉ាស៊ីន​ក្រុមហ៊ុន​ TC​ ក្រោយ​បែកធ្លាយ​អំពើ​ពុក​រលួយ​កិបកេង​លុយ​២៣​ម៉ឺន​ដុល្លារ​

​នៅ​ទីបំផុត​ បន្ទាប់​ពី​ក្រុម​អធិការកិច្ច​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​អំពើ​ពុក​រលួយ​កិបកេង​លួច​បន្លំ​ប្រាក់​ចំណូល​ក្រុមហ៊ុន​ប្រមាណ​២៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​(TC)​ ដែល​ជា​សហគ្រាស​សាធារណៈ​មាន​អាណាព្យាបាល​បច្ចេកទេស​ក្រោម​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(MPTC)​ និង​អាណាព្យាបាល​ហិរញ្ញវត្ថុ​ក្រោម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​(MEF)​ បាន​រុះរើ​ក្បាលម៉ាស៊ីន​ចាស់​ និង​តែងតាំង​ក្បាលម៉ាស៊ីន​ថ្មី​ រួម​មាន​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ និង​អគ្គនាយក​(​អគ្គនាយក​ស្តីទី​)​ក្រុមហ៊ុន​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ MPTC​ ។​

​ឯកឧត្តម​ ខូ​វ​ មក​រា​ អនុរដ្ឋលេខាធិការ​ក្រសួង​ MPTC​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ TC​ ជំនួស​ឯកឧត្តម​ មាស​ ប៉ូ​ អនុរដ្ឋលេខាធិការ​ក្រសួង​ MPTC​ និង​លោក​ សន​ វី​ អគ្គនាយករង​ក្រុមហ៊ុន​ TC​ ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​ស្តីទី​នៃ​ក្រុមហ៊ុន​ TC​ ជំនួស​លោក​ ឡាយ​ ម៉ា​រី​វ៉ូ​ អតីត​អគ្គនាយក​ក្រុមហ៊ុន​TC​ ។​

​មជ្ឈដ្ឋាន​បុគ្គលិក​ និយោជិត​ក្រុមហ៊ុន​ TC​ បាន​សំណូមពរ​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ មេត្តា​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ទៅ​លើ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​កិបកេង​ប្រាក់​ចំណូល​ក្រុមហ៊ុន​ TC​ ចំនួន​២៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ផង​ ៕​

San-Vy

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.