ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ស្ថាប័ន​ទីស្តីការគណៈរដ្ឋមន្ត្រី​របស់​ដន្លង​បុរស​ខ្លាំង​ ជាប់​លេខ​កំពូល​ខាង​រំលោភ​បំពាន​ច្បាប់​

​អនុលោម​តាម​មាត្រា​៥​ ចំណុច​ទី​២​ នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សារព័ត៌មាន​ដើម​ត្នោត​ធ្លាប់​បាន​សរសេរ​លិខិត​លាយលក្ខណ៍អក្សរ​គោរព​ជូន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ត្រូវជា​ដន្លងដងស្នែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​២​លើក​រួច​មក​ហើយ​ (​លើក​ទី​១​ ៖​ លិខិត​លេខ​ដ​ត​/០១១៥/០២​ ចុះ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​ និង​លើក​ទី​២​ ៖​ លិខិត​លេខ​ដ​ត​/១២១៥/៧៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥)​ ស្នើ​សុំ​ការ​បញ្ជាក់​អំពី​សុពលភាព​នៃ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ប៉ុន្តែ​ស្ថាប័នរដ្ឋ​ដ៏​សំខាន់​មួយ​នេះ​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យសុំ​របស់​សារព័ត៌មាន​ដើម​ត្នោត​ ស្រប​តាម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ម្តងណា​ឡើយ​ ។​

​មាត្រា​៥​ ចំណុច​ទី​២​នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៨៩៥/០៧​ ចុះ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​១៩៩៥​ ស្តី​ពី​ការ​ស្នើ​សុំ​ព័ត៌មាន​ បាន​ចែង​ថា​ "​ការ​ស្នើ​សុំ​ព័ត៌មាន​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្សរ​ ហើយ​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ព័ត៌មាន​ដែល​ស្នើ​សុំ​ទៅ​ស្ថាប័ន​នានា​ ។​ មន្ត្រី​មាន​សមត្ថកិច្ច​ដែល​គ្រប់គ្រង​ស្ថាប័ន​នោះ​ ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យសុំ​ក្នុង​រយៈពេល​សាមសិប​(៣០)​ថ្ងៃ​យ៉ាង​យូរ​ ។​ ប្រសិនបើ​ការ​ស្នើ​សុំ​នោះ​ត្រូវ​បាន​បដិសេធ​ទាំងស្រុង​ ឬ​ខ្លះៗ​នោះ​ ហេតុផល​នៃ​ការ​បដិសេធ​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ជា​លាយលក្ខណ៍អក្សរ​ ។​ "​ ។​

​ដូច្នេះ​ យោង​តាម​ការ​លើក​ឡើង​ខាងលើ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ស្ថាប័ន​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​គ្រប់គ្រង​អំណាច​រាប់​ឆ្នាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​ដន្លងដងស្នែង​បុរស​ខ្លាំង​នោះ​ គឺ​ជាប់​លេខ​កំពូល​ខាង​រំលោភ​បំពាន​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​យ៉ាង​កំរោល​បំផុត​ ក្នុង​ឋានៈ​ជា​ស្ថាប័នរដ្ឋ​ដ៏​សំខាន់​មួយ​នៃ​អង្គការនីតិប្រតិបត្តិ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ៕​

DTNDTN-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.