ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

ឃាតក​ដែល​សម្លាប់​នារី​វ័យក្មេង​ម្នាក់​ដោយ​កាត់​ក្បាល​យក​ទៅ​ដុត​ចោល​ ត្រូវ​ចាប់ខ្លួន​បាន​ហើយ​ ខណៈ​នារី​រង​គ្រោះ​ក៏​ស្គាល់​អត្តសញ្ញាណ​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ឃាតក​ចិត្ត​ព្រៃផ្សៃ​ដែល​សម្លាប់​នារី​វ័យក្មេង​ម្នាក់​នៅ​ក្នុង​បន្ទប់​លេខ​៣០១​ នៃ​ផ្ទះសំណាក់​យីហោ​ ប្រាសាទកែវ​ ឋិត​នៅ​ផ្លូវ​ផ្សា​រញ៉ែ​ ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដោយ​កាត់​ក្បាល​ត្រឹម​.​ក​យក​ទៅ​ដុត​ចោល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​រន្ធត់​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​នឹង​លំនៅ​ឋាន​របស់​ឃាតក​តែ​ម្តង​ ខណៈ​នារី​រង​គ្រោះ​ក៏​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​រួច​ហើយ​ដែរ​ តាម​រយៈ​ការ​ចេញ​មុខ​បញ្ជាក់​ពី​សំណាក់​ស្ត្រី​ជា​ម្តាយ​របស់​នារី​រង​គ្រោះ​ ។​

​ស្ត្រី​ឈ្មោះ​ ឡេ​ង​ សិលា​ ត្រូវជា​ម្តាយ​របស់​នារី​រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ​ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​មានឈ្មោះ​ កេង​ ធីតា​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ខ្នារ​ ឃុំ​ខ្នាត​ ស្រុក​ពួក​ ខេត្តសៀមរាប​ ។​

​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​ចិត្ត​អប្រិយ​លើកដៃ​សម្លាប់​ដោយ​កាត់​ក្បាល​នារី​រង​គ្រោះ​នោះ​នៅឡើយ​ទេ​ ពីព្រោះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី​នៅឡើយ​ ៕​

Keng-Thida-2Keng-Thida ActionKeng-Thida-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.