ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ក្រុម​គ្រួសារ​មេ​សហជីព​ដង្ហែ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ ដែល​មាន​ឋានៈ​ជា​ឯកឧត្តមម្នាក់​ ប្រមូលផ្តុំ​គ្នា​ក្លាយជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​ការងារ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​មុខ​តំណែង​ដ៏​សំពីងសំពោង​របស់​មេដឹកនាំ​សហជីព​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ ក្នុង​ស្ថាប័នរដ្ឋ​មាន​ឋានៈ​ជា​ឯកឧត្តម​ម្នាក់​ គឺ​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​ប​ញ្ហា្ក​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ នៅ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ មាន​ឋាៈ​ស្មើ​អគ្គនាយក​ និង​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​(​គ​.​ក​.​ប​)​ ព្រមទាំង​មាន​ក្រុម​គ្រួសារ​ ជា​អាទិ៍​ ៖​ ប្រពន្ធ​ បង​បង្កើត​ កូនបង្កើត​ និង​ក្មួយ​…​ប្រមូលផ្តុំ​គ្នា​ក្លាយជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ទៀត​ផង​ ដោយ​មាន​សមាសភាព​ជា​ប្រព័ន្ធ​ ដូច​ខាងក្រោម​ ៖

Chuon-Momthol-5

១-​លោក​ ម៉ុម​ ឆ​ន​ ត្រូវជា​បងប្រុស​របស់​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ទទួល​បានការ​តែងតាំង​ និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​(​មិន​ទទួលយក​ប្រាក់បៀវត្សរ៍​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៦/១១៨​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ពោល​គឺ​ត្រូវ​មាន​ឋានៈ​ជា​ «ឯកឧត្តម​» ។​

២-​លោកស្រី​ សុក​ ថា​ច​ ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ទទួល​បានការ​តែងតាំង​ និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​(​មិន​ទទួលយក​ប្រាក់បៀវត្សរ៍​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៦/១១៨​ ចុះ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ពោល​គឺ​ត្រូវ​មាន​ឋានៈ​ជា​ «​លោក​ជំទាវ»​ ។​

King_CUF-wife-and-relatives

៣-​លោក​ ជួន​មុំ​ថុ​ល​ ច័ន្ទ​ថង​ ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ (​មិន​ទទួលយក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

៤-​លោក​ ឈុំ​ ឆាត​ ត្រូវជា​ក្មួយ​ប្រុស​របស់​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ (​មិន​ទទួលយក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

៥-​លោក​ ឃុ​ត​ ណា​រិ​ន​ ត្រូវជា​ក្មួយ​ប្រុស​របស់​លោកស្រី​ សុក​ ថា​ច​ ដែល​ជា​ភរិយា​របស់​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​ (​មិន​ទទួលយក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

Chuon-Momthol

​ដោយឡែក​ ចំពោះ​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ វិញ​ ក្រៅពី​មាន​ក្របខ័ណ្ឌ​ជា​មន្ត្រីរាជការ​សាធារណៈ​នៅ​ក្រសួងមហាផ្ទៃ​ គឺ​មានមុខ​តំណែង​ និង​តួនាទី​យ៉ាង​សំពីងសំពោង​ ដូច​តទៅ​ ៖

១-​ជា​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ​ ដែល​ជា​សហជីព​មួយ​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ពេញទំហឹង​ ។​

២-​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/២៧៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៥)​ ។​

Chuon-Momthol-Letter-1

៣-​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ (​គ​.​ក​.​ប​)​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​ប្រធាន​គណៈកម្មការ​ (​តែងតាំង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១៤៧​សសរ​ ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៤)​ ។​

៤-ជាសមាជិកគណៈកម្មាធិការជាតិបណ្តុះបណ្តាល(មានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី​ ជាប្រធាន) តែងតាំង ដោយអនុក្រឹត្យលេខ១៣៥៩អនក្រ.តត ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ។

៥-​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​ នៃ​គណៈកម្មការ​ គ​.​ក​.​ប​ នៅ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ដែល​មាន​ឯកឧត្តម​ វង​ សូត​ ជា​រដ្ឋមន្ត្រី​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/១៩៦​ ចុះ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤)​ ។​

៦-​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៣/១៤០៤​ ចុះ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៣)​ ។​

LAC-2015

៧-​ជា​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ (LAC)​ ភាគី​តំណាង​កម្មករ​ និយោជិត​ ដែល​មាន​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​ប្រធាន​គណៈកម្មការ​ ។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងឡាយ​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​មុខ​តំណែង​ និង​តួនាទី​ដ៏​សំពីងសំពោង​របស់​ឯកឧត្តម​ ជួន​ មុំ​ថុ​ល​ ដែល​ជា​មេដឹកនាំ​សហជីព​តំណាង​ភាគី​កម្មករ​ និយោជិត​ផង​ ជា​មន្ត្រីរាជការ​សាធារណៈ​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ផង​ ព្រមទាំង​មាន​ក្រុម​គ្រួសារ​ប្រមូលផ្តុំ​គ្នា​យ៉ាងរ​ណេ​ង​រណោង​ ក្លាយជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ព្រោងព្រាត​ទៀត​ផង​បែប​នេះ​ ?​ ៕​

 

HunSen_CUF-family2-2HunSen_CUF-family-1-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.