ថ្ងៃ ចន្ទ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩

រាជរដ្ឋាភិបាល​ប្រកាស​ជ្រើសរើស​មន្ត្រី​នគរបាល​ជាតិ​ចំនួន​៤ ៥៣៦​នាក់​

​យោង​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ចំនួន​៤ ៥៣៦​កន្លែង​ (៤ ៥៣៦​នាក់​)​ ដល់​ក្រសួងមហាផ្ទៃ​ សម្រាប់​តម្រូវការ​ចាំបាច់​នៃ​ការងារ​សន្តិសុខ​ជាតិ​ ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ដោយ​អនុក្រឹត្យ​លេខ​១៥២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ។​

​មាត្រា​២​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៥២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​បំពេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ "​ក្របខ័ណ្ឌ​បំពេញ​ថ្មី​នេះ​ ត្រូវ​បាន​ទទួល​ប្រាក់បៀវត្សរ៍​ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​មន្ត្រី​នគរបាល​ជាតិ​ចាប់ពី​ខែកញ្ញា​ ឆ្នាំ​២០១៦​តទៅ​ ។​ "​ ៕​

Police-force

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.