ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

ប្រយ័ត្ន​សាច់​ជ្រូក​ជ្រលក់​ឈាម​គោ​និង​លាយ​សារធាតុ​គីមី​ ក្លាយជា​សាច់​គោ​ក្លែងក្លាយ​បន្លំ​លក់​លើ​ទីផ្សារ​

​សាច់​គោ​ក្លែងក្លាយ​បាន​កើត​មាន​ហើយ​នៅ​លើ​ទីផ្សារ​ក្រុង​ហូ​ជី​មិ​ញ​ ប្រទេស​វៀតណាម​ ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​នឹង​អាច​កើត​មាននៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ​ ក្រោម​ស្នាដៃ​របស់​អាជីវករ​ទុច្ចរិត​មួយ​ចំនួន​ ។​

​កាលពី​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ បណ្តាញសារព័ត៌មាន​ប្រទេស​វៀតណាម​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ជំនាញ​របស់​ប្រទេស​វៀតណាម​បាន​រក​ឃើញ​ និង​ធ្វើការ​រឹបអូស​នូវ​សាច់​គោ​ក្លែងក្លាយ​ជិត​៥០០​គីឡូក្រាម​ ដែល​អ្នកលក់​ក្លែងបន្លំ​យក​សាច់​ជ្រូក​លាយ​ជាមួយ​ឈាម​គោ​ និង​សារធាតុ​គីមី​ដើម្បី​ធ្វើ​ឲ្យ​ដូច​ជា​សាច់​គោ​បោកប្រាស់​អ្នកទិញ​ នៅ​ហាង​មួយ​ឋិត​ក្នុង​ក្រុង​ហូ​ជី​មិ​ញ​ ប្រទេស​វៀតណាម​ ។​

​បុរស​ឈ្មោះ​ Nguyen​ Xuan​ Binh​ ដែល​ជា​ម្ចាស់​ហាង​លក់​សាច់​គោ​ក្លែងក្លាយ​បន្លំ​ពី​សាច់​ជ្រូក​នោះ​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ទិញ​សាច់​ជ្រូក​ជាង​១.១៨០​គីឡូក្រាម​ ពី​ខេត្ត​ Dong​ Nai​ និង​បាន​ទិញ​ឈាម​គោ​ ព្រមទាំង​សារធាតុ​គីមី​ឈ្មោះ​ Sodium​ Metabisulfite​ ពី​ផ្សារ​ Kim​ Bien​ ក្នុង​ក្រុង​ហូ​ជី​មិ​ញ​ដើម្បី​លាយ​ជាមួយ​សាច់​ជ្រូក​បន្លំ​ធ្វើ​ជា​សាច់​គោ​ក្លែងក្លាយ​លក់​ក្នុង​តម្លៃ​ថ្លៃ​ជាង​សាច់​ជ្រូក​ ។​ បុរស​រូប​នេះ​បាន​បន្ត​ទៀត​ថា​ សាច់​ជ្រូក​ដែល​ជ្រលក់​សារធាតុ​គីមី​បន្លំ​ធ្វើ​ជា​សាច់​គោ​ក្លែងក្លាយ​នោះ​ បាន​លក់​ឲ្យ​អតិថិជន​ជា​អ្នកទិញ​អស់​ចំនួន​៧៥៥​គីឡូក្រាម​រួច​ទៅ​ហើយ​ ទើប​សមត្ថកិច្ច​បាន​មក​រឹបអូស​ និង​ឃាត់ខ្លួន​តែ​ម្តង​ ។​

​ឆ្លង​តាម​ហេតុការណ៍​ដែល​កើតឡើង​នៅ​ប្រទេស​វៀតណាម​រួច​ហើយ​ដូច្នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ ខ្លាចក្រែង​ករណី​ដូច​គ្នា​នេះ​ កើតឡើង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដែរ​ ដ្បិត​ការ​បរិភោគ​ចំណីអាហារ​ដែល​មាន​លាយ​សារធាតុ​គីមី​ គឺ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​បំផុត​ ៕​

Beaf Beaf1

Filed in: Feature, សុខភាព, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.