ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ជនបរទេស​មួយ​ក្រុម​ចាប់​ដាក់​រថយន្ត​យក​ទៅ​បាត់​ ក្រោយ​ពេល​ចេញពី​សាលារៀន​ ផ្អើល​ខេត្ត​ព្រះ​សីហ​នុ​

​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ នៅ​ត្រង់​ចំណុច​ផ្លូវកែង​មណ្ឌលកុមារ​កំព្រា​អរុណរះ​ ឋិត​នៅភូមិស្មាច់ដែង ​ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ មាន​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ជនបរទេស​មួយ​ក្រុម​ចាប់​ដាក់​រថយន្ត​យក​ទៅ​បាត់​ស្រមោល​មិនដឹង​ទៅ​ទីណា​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ខណៈ​សមត្ថកិច្ច​ក៏​កំពុង​តាម​ប្រមាញ់​គ្រប់​ច្រកល្ហក​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​ ។​

​សមត្ថកិច្ច​នគរបាល​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រាម​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន​ដាក់​រថយន្ត​យក​ទៅ​បាត់​នោះ​ មានឈ្មោះ​ ហេង​ ស្រី​កា​ អាយុ​៩​ឆ្នាំ​ ជា​សិស្សសាលា​ និង​មាន​ឪពុក​ឈ្មោះ​ យិ​ន​ ហ៊ាន​ អាយុ​៣៧​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​ ម៉ក់​ អូន​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ព័ត៌មាន​ពី​ក្រុម​ក្មេងៗ​ប្រមាណ​៣​នាក់​ទៅ​៤​នាក់​ ដែល​បានឃើញ​ហេតុការណ៍​ចាប់ខ្លួន​ក្មេង​ស្រី​ជា​សិស្សសាលា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​ពេល​ពួក​គេ​ចេញពី​សាលារៀន​ទើបតែ​ដល់​ចំណុច​ផ្លូវកែង​មណ្ឌលកុមារ​កំព្រា​អរុណរះ​ វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្រាប់តែ​មាន​ជនបរទេស​មួយ​ក្រុម​បើករថយន្ត​ម៉ាក​ Lexus​ 470​ ពណ៌​ស​ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង​មក​ឈប់​ក្បែរ​ក្មេង​ស្រី​រង​គ្រោះ​ រួច​ចុះ​ពីលើ​រថយន្ត​បាន​ហុច​សៀវភៅ​តុក្កតា​ឲ្យ​ទៅ​ក្មេង​ស្រី​រង​គ្រោះ​មើល​ បន្ទាប់​មក​ភ្លាមៗ​នោះ​ក៏​លើក​បី​ក្មេង​ស្រី​រង​គ្រោះ​ចាប់​បញ្ចូល​ទៅ​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​បាត់​ស្រមោល​ដោយ​មិនដឹង​មូលហេតុ​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​បើក​ប្រតិបត្តិការ​គ្រប់​ច្រកល្ហក​ ដើម្បី​ស្ទាក់​ច្បាមចាប់​មុខសញ្ញា​ជន​ចាប់ខ្លួន​ក្មេង​ស្រី​ខាងលើ​នេះ​ហើយ​ ៕​

KPS3 KPS1KPS KPS2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.