ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ធាតុអាកាស​ត្រជាក់​កម្រិត​១៥​អង្សា​សេ​ នឹង​កើត​មាន​សា​ជា​ថ្មី​ចាប់ពី​ថ្ងៃ​ទី​០៧-០៩​ ខែកុម្ភៈ​

​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ប្រកាស​ជូនដំណឹង​ឲ្យ​ដឹង​ថា​ ដោយ​សម្ពាធ​បរិយាកាស​ខ្ពស់​នៅ​ប្រទេស​ចិន​បាន​និង​កំពុង​បង្កើន​ឥទ្ធិពល​សា​ជា​ថ្មី​ទៀត​មក​លើ​ប្រទេស​កម្ពុជា​ គឺ​នឹង​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​០៧-០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ខាង​មុខ​ ធាតុអាកាស​ចុះ​ត្រជាក់​ ជាមួយនឹង​ការ​ធ្លាក់​ខ្យល់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ រហូត​ដល់​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៥​អង្សា​សេ​ទៅ​១៧​អង្សា​សេ​ ។​

​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ព្យាករណ៍​ទុក​ថា​ នៅ​ខេត្តមណ្ឌលគិរី​,​ រតនគិរី​,​ ព្រះ​វិហារ​,​ ឧត្តរមានជ័យ​ និង​បន្ទាយ​មាន​ជ័យ​ នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៥​អង្សា​សេ​ទៅ​១៧​អង្សា​សេ​ និង​អតិបរមា​ពី​២៦​អង្សា​សេ​ទៅ​២៨​អង្សា​សេ​ ។​ ខេត្តបាត់ដំបង​,​ ប៉ៃលិន​,​ សៀមរាប​ និង​ស្ទឹង​ត្រែង​ នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៧​អង្សា​សេ​ទៅ​១៩​អង្សា​សេ​ និង​អតិបរមា​ពី​២៨​អង្សា​សេ​ទៅ​៣០​អង្សា​សេ​ ។​

​ជាមួយនឹង​សេចក្តីជូនដំណឹង​ខាងលើ​ នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​ទាំងនោះ​ សូម​យកចិត្តទុកដាក់​បង្ការ​ និង​ការពារ​ចំពោះ​ធាតុអាកាស​ចុះ​ត្រជាក់​នេះ​ ៕​

6666

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.