ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

មេ​ប៉េ​អឹ​ម​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)

​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ គឺ​លោក​ឧត្តមសេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤៥៥៨​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៦/០៩៨​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ខណៈ​នាយ​អាវុធហត្ថ​ចំនួន​៨​នាក់​ផ្សេង​ទៀត​ ដែល​ជា​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក៏​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ផង​ដែរ​ ។​

​នាយ​អាវុធហត្ថ​ទាំង​៩​នាក់​ដែល​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​នោះ​ រួម​មាន​ ៖

១-​លោក​ឧត្តមសេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ អត្តលេខ​០០៤៥៥៨​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ។​
២-​លោក​ឧត្តមសេនីយ៍​ ន​ន្ទ​ សុខា​ អត្តលេខ​០០១១៤២​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​សណ្តាប់ធ្នាប់​ កិត្តិយស​ និង​ការពារ​ឥស្សរជន​ ។​
៣-​លោក​ឧត្តមសេនីយ៍​ ហុង​ វិ​ណុ​ល​ អត្តលេខ​០០៥២៣៦​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ព័ត៌មាន​ សន្តិសុខ​ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ ។​
៤-​លោក​ឧត្តមសេនីយ៍​ ស៊ុន​ ប៊ុ​ន​ស័ក្តិ​ អត្តលេខ​០០១១២២​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​អភិវឌ្ឍន៍​ ។​
៥-​លោក​ឧត្តមសេនីយ៍​ ទៀវ​ ប៊ុ​ន​ខេ​ង​ អត្តលេខ​០០៤២៤៦​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​សម្ភារៈ​បច្ចេកទេស​ ។​
៦-​លោក​ឧត្តមសេនីយ៍​ វៀត​ ថា​ អត្តលេខ​០០១៣៧៤​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​បច្ចេកទេស​ សន្តិសុខ​ និង​ការពារ​ឥស្សរជន​ ។​
៧-​លោក​ឧត្តមសេនីយ៍​ សេង​ សុង​ អត្តលេខ​០០០៤៤៦​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ព័ស្តុភារ​ ។​
៨-​លោក​ឧត្តមសេនីយ៍​ ភួង​ ស៊ី​ភិន​ អត្តលេខ​០០២៥៦៨​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​អប់រំ​ បណ្តុះបណ្តាល​ និង​ហ្វឹកហ្វឺន​ ។​
៩-​លោក​ឧត្តមសេនីយ៍​ ជា​ សា​រិ​ន​ អត្តលេខ​០០១១២៧​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​មេបញ្ជាការ​នោះ​ មាន​មេបញ្ជាការ​រង​ចំនួន​១៥​នាក់​ មាន​ឋានន្តរស័ក្តិ​ចាប់ពី​ផ្កាយ​២​រហូត​ដល់​ផ្កាយ​៣​ ។​ ឥឡូវនេះ​ ដោយសារ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​៩​នាក់​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ទៅ​ហើយ​នោះ​ គឺ​មាន​ន័យ​ថា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​ផ្កាយ​សរុប​ចំនួន​៤៣​នៅ​លើ​ស្មា​ម្ខាង​ ឬ​ចំនួន​៨៦​ផ្កាយ​ នៅ​លើ​ស្មា​ទាំង​សងខាង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.