ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

សមត្ថកិច្ច​មិន​បង្ក្រាប​ បែរជា​មើល​រំលង​ និង​ប្រមូល​លុយ​ពី​ឈ្មួញ​ឈើ​ជា​ស្ត្រី​ជនជាតិ​យួន​ដុះ​ស្លែ​២​នាក់​នៅ​ខេត្តស្ទឹងត្រែង​

​ឈ្មួញ​ប្រមូល​ទិញ​ និង​នាំ​ឈើ​ទៅ​ស្រុក​យួន​ដុះ​ស្លែ​ជា​ស្ត្រី​ជនជាតិ​យួន​ប្តូរ​ឈ្មោះ​ជា​ខ្មែរ​ចំនួន​២​នាក់​ដ៏​ល្បីល្បាញ​ ប្រចាំ​ខេត្តស្ទឹងត្រែង​ មិន​ត្រូវ​បាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ និង​បង្ក្រាប​ឡើយ​ ហើយ​បែរជា​នាំ​គ្នា​មើល​រំលង​ និង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ជា​ប្រចាំ​ពី​ឈ្មួញ​ឈើ​ទាំង​២​នាក់​នេះ​ទៅ​វិញ​ ខណៈ​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ខាង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​តែង​បាន​អមដំណើរ​ជាមួយ​ឈ្មួញ​ឈើ​ស្ត្រី​ជនជាតិ​យួន​ម្នាក់​ឈ្មោះ​ ព្រឿ​ង​ (​ប្តូរ​ឈ្មោះ​មក​ជា​ខ្មែរ​ថា​ ហេង​ សំនៀង​)​ ដើម្បី​យក​លុយ​ចែកចាយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ផ្នែក​ និង​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ទៀត​ផង​ ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្តស្ទឹងត្រែង​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ឈ្មួញ​ឈើ​ជា​ស្ត្រី​ជនជាតិ​យួន​ឈ្មោះ​ យាយ​ព្រឿ​ង​ ដែល​មានឈ្មោះ​ជា​ខ្មែរ​ថា​ "​ហេង​ សំនៀង​"​ បាន​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់​ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ ទៅ​ឲ្យ​ឈ្មួញ​ឈើ​ជា​ស្ត្រី​ជនជាតិ​យួន​ម្នាក់​ទៀត​ឈ្មោះ​ យាយ​បូ​ រួច​ហើយ​ យាយ​បូ​ នាំ​ចេញ​លក់​បន្ត​ទៅ​ស្រុក​យួន​តែ​ម្តង​ ។​ ដើម្បី​ចរាចរណ៍​នៃ​ការ​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​បាន​យ៉ាង​រលូន​រាប់​ឆ្នាំ​ មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ គឺ​យាយ​ព្រឿ​ង​ បាន​ចំណាយ​លុយ​ជា​ប្រចាំ​បង់​ឲ្យ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ និង​គ្រប់​ថ្នាក់​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល​ បូក​រួម​ទាំង​អ្នក​សារព័ត៌មាន​ប្រចាំការ​នៅ​ទីនោះ​ភាគច្រើន​ផង​ដែរ​ ។​

​សូម​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​,​ ឯកឧត្តម​ ម៉ុម​ សា​រឿ​ន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ និង​ជា​សមាជិក​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ក្រុម​បេសកកម្ម​ស្រាវជ្រាវ​ ស៊ើបអង្កេត​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ មេត្តា​បើក​ការ​ត្រួតពិនិត្យ​ និង​មាន​វិធានការ​ម៉ឺងម៉ាត់​ទៅ​លើ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ជា​ស្ត្រី​ជនជាតិ​យួន​ឈ្មោះ​ យាយ​ព្រឿ​ង​ និង​យាយ​បូ​ ប្រចាំ​ខេត្តស្ទឹងត្រែង​នោះ​ផង​ ៕​

Heng-Samneang-1 Wood-Yeay-Proeng

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.