ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

យុវតី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ ក្រោម​បទ​ចោទ​ថា​ បង្ហោះ​រូបភាព​ប្រមាថ​អាយុជីវិត​បុរស​ខ្លាំង​ក្នុង​ Facebook

​យុវតី​វ័យក្មេង​សម្រស់​ស្រស់​ផូរផង់​អាយុ​២២​ឆ្នាំ​ម្នាក់​ ជា​អ្នក​ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ នៅ​ត្រង់​ចំណុច​ភូមិ​ប្ញ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ក្រោម​បទចោទប្រកាន់​ថា​ បាន​បង្ហោះ​(Post)​រូបភាព​ប្រមាថ​ដល់​អាយុជីវិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ពេល​បុរស​ខ្លាំង​ចូល​ពេទ្យ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​កន្លង​មក​ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ។​

​កញ្ញា​រូប​ស្រស់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ បង្ហោះ​(Post)​រូបភាព​ប្រមាថ​ដល់​អាយុជីវិត​របស់​បុរស​ខ្លាំង​ក្នុង​ Facebook​ នោះ​ មានឈ្មោះ​ ដេ​ត​ ម៉េ​ង​គាង​ ប្រើប្រាស់​ Account​ Facebook​ ឈ្មោះ​ "Kim​ Bopha"​ ។​

​សមត្ថកិច្ច​បាន​បង្ហាញ​ព័ស្តុតាង​ថា​ ម្ចាស់​ Account​ Facebook​ ឈ្មោះ​ "Kim​ Bopha"​ បាន​ Tag​ ទៅ​ឲ្យ​ម្ចាស់​ Account​ Facebook​ មួយទៀត​ឈ្មោះ​ "​បុប្ផា​ គី​ម​"​ ដោយ​ Post​ អត្ថបទ​ និង​រូបភាព​នៅ​ក្នុង​ Timeline​ របស់​ខ្លួន​ថា​ "​ដំណឹង​មរណភាព​ ៖​ ហ៊ុន​ សែន​ ងាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​សិង្ហ​បុរី​"​ ព្រមទាំង​បាន​ច្នៃ​រូប​នាយក​រដ្ឋមន្ត្រី​ និង​ដាក់​ចំណង​រូបភាព​ថា​ "​ខ្មោច​ ហ៊ុន​ សែន​ ងាប់​ដោយសារ​ត្រូវ​បណ្តាសា​ប្រជាពលរដ្ឋ​ខ្មែរ​២០១៤"​ទៀត​ផង​ ។​ សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​គូកន​របស់​ជនសង្ស័យ​ចំនួន​៤​ទៅ​៥​នាក់​ទៀត​ ។​

​សូម​រំលឹក​ជូន​ថា​ បុរស​ខ្លាំង​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ នៅ​ពេល​ចាប់ផ្តើម​ក្លាយជា​អ្នកលេង​ Facebook​ មួយ​រូប​ដែរ​នោះ​ រួច​ហើយ​ថា​ ក្នុង​រយៈពេល​យ៉ាង​យូរ​០៧​ថ្ងៃ​ គឺ​នឹង​ស្វែងរក​ឃើញ​ចំពោះ​អ្នកលេង​ Facebook​ ដែល​ប្រព្រឹត្ត​ប៉ះពារ​មិន​ត្រឹមត្រូវ​មក​លើ​រូប​សម្តេច​ ៕​

Det-Mengkeang-3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.