ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ទូរស័ព្ទ​ iPhone​ 6s​ និង​ iPhone​ 6s​ Plus​ ១២​វ៉ាលិស​ ចំនួន​ជិត​៤០០​គ្រឿង​ គេចពន្ធ​ ត្រូវ​គយ​ក្របួច​បាន​

​ប្រភព​ព័ត៌មាន​ពី​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ចាប់ពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ ដល់​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ទូរស័ព្ទ​ Smart​ Phone​ ប្រភេទ​ iPhone​ 6s​ និង​ iPhone​ 6s​ Plus​ គេចពន្ធ​ចំនួន​១២​វ៉ាលិស​ ស្មើនឹង​ចំនួន​៣៩៧​គ្រឿង​ ត្រូវ​សមត្ថកិច្ច​គយ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ក្របួច​ជាប់​ និង​ចាប់ខ្លួន​ជនសង្ស័យ​នាំ​ចូល​ទូរស័ព្ទ​ចល័ត​ទំនើប​នេះ​បាន​២​នាក់​ ដោយ​មាន​ម្នាក់​ជា​ជនជាតិ​យួន​ផង​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ​ iPhone​ 6s​ និង​ iPhone​ 6s​ Plus​ ចំនួន​១១​វ៉ាលិស​ ស្មើនឹង​៣៤៧​គ្រឿង​ (​រួម​មាន​ iPhone​ 6s​ Plus​ ថ្មី​១៥​គ្រឿង​,​ iPhone​ 6s​ Plus​ ប្រើ​រួច​៨៥​គ្រឿង​,​ iPhone​ 6s​ ថ្មី​៣២​គ្រឿង​ និង​iPhone​ 6s​ ប្រើ​រួច​២១៥​គ្រឿង​)​ ត្រូវ​បាន​ជនសង្ស័យ​នាំ​ចូល​តាម​រយៈ​ជើងហោះហើរ​លេខ​៤០៧០៦​ ។​ ទូរស័ព្ទ​ iPhone​ 6s​ និង​ iPhone​ 6s​ Plus​ ចំនួន​១​វ៉ាលិស​ ស្មើនឹង​៥០​គ្រឿង​ (​រួម​មាន​ ៖​ iPhone​ 6s​ Plus​ ថ្មី​២០​គ្រឿង​ និង​iPhone​ 6s​ថ្មី​៣០​គ្រឿង​)​ ត្រូវ​បាន​ជនសង្ស័យ​នាំ​ចូល​តាម​រយៈ​ជើងហោះហើរ​ Flight​ Mp620​ ។​

​បុរស​ជា​ជនសង្ស័យ​ដែល​នាំ​ចូល​ទូរស័ព្ទ​ Smart​ Phone​ ប្រភេទ​ iPhone​ 6s​ និង​ iPhone​ 6s​ Plus​ គេចពន្ធ​ជិត​៤០០​គ្រឿង​ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នេះ​ ត្រូវ​បាន​ប្រភព​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​ចំនួន​២​នាក់​ គឺ​ឈ្មោះ​ ភិន​ រស្មី​ ជនជាតិ​ខ្មែរ​ និង​ឈ្មោះ​ ង៉ូ​វ​ ធៀង​ហុង​ ជា​ជនជាតិ​យួន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.