ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

មេ​ប៉ូលិស​ប្រកាស​ដាក់​កម្លាំង​ចល័ត​ឆ្មក់​ត្រួតពិនិត្យ​ជាតិ​អាកុល​លើ​អ្នក​ចេញពី​ខារ៉ាអូខេ​ និង​ក្លឹ​ប​កម្សាន្ត​

​ថ្លែង​ក្នុង​ពិធី​បូក​សរុប​សភាពការណ៍​ និង​លទ្ធផល​បង្ការ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ប្រចាំឆ្នាំ​២០១៥​ របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ នៅ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​ម្សិលមិញ​ លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ចាប់ពី​ដើមឆ្នាំ​២០១៦​នេះ​តទៅ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ នឹង​ដាក់​ពង្រាយ​ចល័ត​នៅ​ក្បែរៗ​ទីតាំង​ខារ៉ាអូខេ​ និង​ក្លឹ​ប​កម្សាន្ត​នានា​ ដើម្បី​ឆ្មក់​ត្រួតពិនិត្យ​ជាតិ​អាកុល​លើ​អ្នក​ស្រវឹង​ចេញពី​កន្លែង​សប្បាយ​ទាំងនោះ​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ បាន​សង្កត់ធ្ងន់​ដែរ​ថា​ អ្នក​ស្រវឹង​មាន​កម្រិត​ជាតិ​អាកុល​ខ្ពស់​ចេញពី​ហាង​ខារ៉ាអូខេ​ និង​ក្លឹ​ប​កម្សាន្ត​សប្បាយ​នានា​ នឹង​ត្រូវ​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង​ ។​

​អាជីវករ​រកស៊ី​បើកហាង​ខារ៉ាអូខេ​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ បើ​ចំណាត់ការ​របស់​មេ​ប៉ូលិស​រាជធានី​ភ្នំពេញ​មាន​ប្រសិទ្ធភាព​ គឺ​ហាង​ខារ៉ាអូខេ​ និង​ក្លឹ​ប​កម្សាន្ត​រាត្រី​នានា​នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​ប្រឈម​នឹង​ការ​បិទទ្វារ​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​ចំណាត់ការ​ប៉ូលិស​មាន​ភាព​រើសអើង​ និង​បក្ខពួក​និយម​ គឺ​ម្ចាស់​ហាង​ខារ៉ាអូខេ​ និង​ក្លឹ​ប​កម្សាន្ត​ភាគច្រើន​អាច​នឹង​ត្រូវ​ចំណាយ​លុយកាក់​ទៅ​ឲ្យ​សមត្ថកិច្ច​ជា​ប្រចាំ​ ដើម្បី​ថែទាំ​អតិថិជន​របស់​ខ្លួន​កុំ​ឲ្យ​បាត់បង់​ ព្រោះតែ​ប៉ូលិស​ប្រចាំការ​ក្បែរៗ​រង់ចាំ​ត្រួតពិនិត្យ​ជាតិ​អាកុល​(Sic!)​ ៕​

Champs-Elysees-KTV Rock-Club Spark

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.