List/Grid Yearly Archives: 2016
អាមេរិកធ្វើទំនើបកម្មមីស៊ីលបាញ់កម្ទេចនាវាចម្បាំង និងនាវាមុជទឹកសត្រូវធុន Mark 48 Torpedo

គេហទំព័រ Popularmechanics បានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា មន្ទីរយោធា Pentagon សហរដ្ឋអាមេរិក នឹងធ្វើទំនើបមីស៊ីលរបស់ខ្លួនធុនMark 48...
រយៈពេល៥ឆ្នាំ មេដឹកនាំកូរ៉េខាងជើង Kim Jong-un បញ្ជាឲ្យសម្លាប់មនុស្សអស់៣៤០នាក់

គេហទំព័រសារព័ត៌មាន CNN បានផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះឲ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែង និងគ្រប់គ្រងអំណាចណែនក្នុងដៃនាឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្នមានរយៈពេល៥ឆ្នាំ...
ឆ្ងាញ់ណាស់ ! ដីពេទ្យកាកបាទក្រហមដែលរបូតពីក្រុមហ៊ុនយួនធ្លាក់ដល់ក្នុងដៃក្រុមហ៊ុនគ្រួសារបុរសខ្លាំង និងគ្រួសារយាយភូ ក្លាយជាធនាគារហើយ

ទីតាំងមន្ទីរពេទ្យបង្អែកចំការមន(អតីតមណ្ឌលសុខភាពកាកបាទក្រហម) មានទំហំប្រមាណ៣ ០០០ម៉ែត្រក្រឡា ឋិតនៅដីឡូត៍កាច់ជ្រុងមហាវិថីព្រះនរោត្តម និងផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់...
ស្ងាត់ឈឹងដូចចោរលួចសេះ ! រឿងបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា គ្មានឧកញ៉ាឈ្មួញឈើគ្រាក់ៗណាម្នាក់ទទួលរងការផ្តន្ទាទោសទេ

សកម្មភាពនៃការកាប់បំផ្លិចបំផ្លាញព្រៃឈើ និងជំនួញឈើខុសច្បាប់នៅកម្ពុជា បានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតភ្នំដែលមានព្រៃឈើភាគច្រើនក្លាយជា...
តុលាការអះអាងថា មន្ត្រីប៉ូលិសរងរបួសព្រោះឡានបុក គឺជារឿងពិត និងចោទប្រកាន់ម្ចាស់ឡានពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ករណីមន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ឈ្មោះ ឈាន ពិសិដ្ឋ រងរបួសដួលសន្លប់នៅមុខរថយន្ត Lexus RX300 មួយគ្រឿងរបស់ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា...
អ៊ីរ៉ង់ធ្វើសមយុទ្ធទ្រង់ទ្រាយធំដើម្បីការពារដែនអាកាសនៅភាគខាងត្បូងប្រទេសរបស់ខ្លួន ទប់ទល់នឹងបរទេស

គេហទំព័រ Tehrantimes របស់អ៊ីរ៉ង់ដែលដកស្រង់ប្រកាសរបស់កងកម្លាំងទាហានអ៊ីរ៉ង់កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗបានឲ្យដឹងថា ទាហានអ៊ីរ៉ង់ចាប់ផ្ដើមធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំមួយនៅភាគខាងត្បូងប្រទេសមានឈ្មោះថា...
រយៈពេល០៣ខែចុងឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលចំណាយលុយជាង១លានដុល្លារលើស្បៀងអាហាររបស់ពិរុទ្ធជន និងទណ្ឌិត

កំណើនអ្នកជាប់ឃុំជាពិរុទ្ធជន និងជាទណ្ឌិតនៅក្នុងពន្ធនាគារជាលំដាប់ ធ្វើឲ្យរដ្ឋត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារដល់អ្នកជាប់ឃុំខ្លួនទាំងនោះ...
ទីផ្សារលក់អាវុធរបស់សហរដ្ឋអាមេរិកប្រមូលចំណូលបាន៤០ពាន់លានដុល្លារកាលពីឆ្នាំ២០១៥ គឺជាប់លំដាប់កំពូលលើពិភពលោក

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅ សហរដ្ឋអាមេរិកប្រមូលចំណូលបានប្រមាណ៤០ពាន់លានដុល្លារពីការផ្គត់ផ្គង់សព្វាវុធនៅលើទីផ្សារពិភពលោក...
ផ្កាយ២ប៉ូលិសដែលអតីតជាម្ចាស់រថយន្តទំនើបធ្លាក់ក្នុងដៃឧក្រិដ្ឋជនគ្រឿងញៀន ត្រូវបានដកហូតតំណែង

លោកឧត្តមសេនីយ៍ទោ រស់ ឧស្សាហ៍ អតីតជាអគ្គាធិការរងនៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាលក្រសួងមហាផ្ទៃ និងអតីតជាម្ចាស់រថយន្តទំនើបមួយគ្រឿងម៉ាក...
នាយិកាវិទ្យាល័យសិរីសោភ័ណដែលមានរឿងអាស្រូវពុករលួយ ត្រូវបានផ្អាកពីតួនាទីហើយ

ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ លោកស្រី ណាត ស៊ីវឡាយ នាយិកាវិទ្យាល័យសិរីសោភ័ណ ឋិតនៅភូមិ៣ សង្កាត់ព្រះពន្លា...
ចិនបញ្ជូននាវាចម្បាំងផ្ទុកយន្ដហោះធ្វើសមយុទ្ធយោធាជាលើកដំបូង ព្រមានតបទៅនឹងអាមេរិក

សារព័ត៌មាន Reuters បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗ ចិនបានបញ្ជូននាវាចម្បាំងផ្ទុកយន្ដហោះរបស់ខ្លួនឈ្មោះ Liaoning ធ្វើសមយុទ្ធយោធាជាលើកដំបូងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចក្រោមការដឹកនាំរបស់លោកឧត្តមនាវី...
គណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំង ចេញសេចក្តីថ្លែងការណ៍អំពីការផ្ទេរមាត្រាដ្ឋានផែនទីភូមិសាស្ត្រនៃប្រទេសកម្ពុជា

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ពីទីក្រុងប៉ារីស លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ស្តីអំពីការផ្ទេរមាត្រាដ្ឋានផែនទីភូមិសាស្ត្រនៃប្រទេសកម្ពុជា...
ចៅក្រម២៤៦នាក់ និងអគ្គព្រះរាជអាជ្ញា-អគ្គព្រះរាជអាជ្ញារង-ព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង ចំនួន១៦០នាក់ ត្រូវបានធ្វើសមាហរណកម្មថ្នាក់ និងផ្តល់ឋានន្តរស័ក្តិ

ក្របខ័ណ្ឌចៅក្រមចំនួន២៤៦នាក់ និងក្របខ័ណ្ឌព្រះរាជអាជ្ញាចំនួន១៦០នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី...
កិច្ចព្រមព្រៀងសម្បទានវិនិយោគព្រលានយន្តហោះរវាងរាជរដ្ឋាភិបាលនិងក្រុមហ៊ុន SCA អាចនឹងត្រូវលុបចោលមុនពេលកំណត់

ប្រភពព័ត៌មានច្បាស់ការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចព្រមព្រៀងសម្បទានវិនិយោគព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ...
Video Clip អាចជាព័ស្ដុតាងស្វែងរកយុត្តិធម៌ដល់ភាគីក្នុងរឿងមន្ដ្រីប៉ូលិសអន្តោប្រវេសន៍ម្នាក់ប្រកាសថារងរបួសដល់សន្លប់ដោយសារឡានបុក

ករណីនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ គឺលោកវរសេនីយ៍ ឈាន ពិសិដ្ឋ អាយុ៣៨ឆ្នាំ ប្រកាសថាខ្លួនបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចក្បាលស្ពានមិត្តភាពកម្ពុជា...
ក្រុមហ៊ុនផលិតយន្ដហោះចម្បាំងអាមេរិក Lockheed Martin ខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារ ដោយសារសម្ដីមួយម៉ាត់របស់លោក Donald Trump

គេហទំព័រ CNBC បានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា ភាគហ៊ុននៃក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនផលិតយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិកដ៏ល្បីឈ្មោះបានធ្លាក់ចុះរហូតដល់ទៅ២ភាគរយ...
រាជរដ្ឋាភិបាលទម្លាក់លុយជិត១០ម៉ឺនដុល្លារឲ្យ ACU ដើម្បីបោះពុម្ពសៀវភៅស្តីពីការអប់រំការប្រឆាំងអំពើពុករលួយ

ប្រភពច្បាស់ការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាប្រធានបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់លុយជិត១០ម៉ឺនដុល្លារអាមេរិកឲ្យ...
អ្នកកាសែតម្នាក់ដែលឋិតក្នុងក្របខ័ណ្ឌប៉ូលិស ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥)

អ្នកសារព័ត៌មានម្នាក់ដែលឋិតក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ អាត់ បូនី នាយនគរបាលជាន់ខ្ពស់អត្តលេខ៦៧៦០៥ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក...
អង្គភាពយោធាចំនួន៧ និងទាហានយួនចំនួន៥នាក់ ទទួលបានមេដាយសហមេត្រី ថ្នាក់សេនាពីរាជរដ្ឋាភិបាលបុរសខ្លាំង

ក្រោមការអះអាងថា មានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមភូមិន្ទ និងជួយឧបត្ថម្ភថវិកា សម្ភារៈ ដល់តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែងកន្លងមក និងយោងតាមសំណើរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤...