ក្រុមអ្នកបុរាណវិទូប្រទេសអូទ្រីស បានធ្វើកំណាយប្រទះឃើញវត្ថុបុរាណមួយពណ៌ខ្មៅ មានប៊ូតុងចុចសរសេរអក្សរបុរាណ ទំនងជាអក្សរអ៊ីរ៉ង់ ឬអ៊ីរ៉ាក់ ហើយក្តារប៊ូតុងចុចតម្រៀបគ្នាស្រដៀងនឹងទូរស័ព្ទចល័តបច្ចុប្បន្ន(ប្រភេទទូរស័ព្ទចុចពិល) ដោយអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វត្ថុបុរាណនេះអាចមានកំណើតតាំងពីសតវត្សរ៍ទី១៣ ។
លោក Daniel Munoz អ្នកជំនាញការ UFO បាននិយាយឲ្យដឹងថា វត្ថុបុរាណនេះគ្រាន់តែស្រដៀងគ្នា ពុំទាន់ប្រាកដថា ជាទូរស័ព្ទចល័តទេ ខណៈអ្នកបុរាណវិទូលើកឡើងថា ប្រសិនបើវាជាទូរស័ព្ទចល័តបុរាណមែននោះ គឺមានន័យថា ទូរស័ព្ទចល័តមានកំណើតតាំងពីយូរយារមកហើយ ។
ទោះយ៉ាងណា មុខងាររបស់វត្ថុបុរាណនេះកំពុងឋិតក្នុងការជជែកវែកញែកគ្នារបស់ក្រុមអ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវ ៕