ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កម្ភៈ ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​បង្កើត​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​ មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​ប្រធាន​ និង​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​អនុប្រធាន​

​បន្ទាប់​ពី​រឿងរ៉ាវ​ជម្លោះ​បូរណភាព​ទឹកដី​ប្រាសាទព្រះវិហារ​រវាង​កម្ពុជា​និង​ថៃ​ បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​រួច​មក​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​បង្កើត​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​មួយ​ ដែល​ជា​គណៈកម្មាធិការ​អន្តរក្រសួង​ សម្រាប់​ទំនាក់ទំនង​កម្ពុជា​-​ថៃ​ ដោយ​អនុក្រឹត្យ​លេខ​១៦៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​មាន​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រធាន​,​ ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ អិ​ល​ វ៉ា​យ​ ភី​ គ្រុប​ (LYP​ Group)​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ នាង​ ផាត​ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ និង​ឯកឧត្តម​ យុទ្ធ​ ភូ​ថង​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជា​អនុប្រធាន​ និង​មាន​ទីប្រឹក្សា​ចំនួន​២៦​នាក់​ ព្រមទាំង​មាន​សមាជិក​ចំនួន​៤០​នាក់​ (​ក្នុង​នោះ​សមាជិក​ដែល​មាន​ងារ​ជា​ឧកញ៉ា​ចំនួន​៣៥​នាក់​)​ ។​

​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​ ដែល​រាជរដ្ឋាភិបាល​បង្កើត​ឡើង​នេះ​ មាន​ទីស្នាក់ការ​បណ្តោះអាសន្ន​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​ដោយឡែក​របស់​ខ្លួន​ មាន​សិទ្ធិ​ប្រើប្រាស់​ថវិកា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​មាន​សិទ្ធិ​ទទួល​និង​ចាត់ចែង​ប្រើប្រាស់​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ នូវ​ធនធាន​និង​មូលនិធិ​ដែល​បាន​មក​ពី​ប្រភព​ផ្សេងៗ​ទៀត​ សម្រាប់​ដំណើរការ​ការងារ​របស់​ខ្លួន​ ។​ សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​នេះ​ មាន​ភារកិច្ច​ និង​តួនាទី​ ដូច​តទៅ​ ៖

-​រឹតចំណង​មិត្តភាព​ សាមគ្គីភាព​ និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ថៃ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ ។​
-​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ថៃ​គ្រប់​ផ្នែក​ និង​គ្រប់​វិស័យ​ ដូច​ជា​ ពាណិជ្ជកម្ម​ វិនិយោគ​ កសិកម្ម​ វប្បធម៌​ ទេសចរណ៍​ កីឡា​ អប់រំ​ សុខាភិបាល​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​សង្គមកិច្ច​ ។​
-​រៀបចំ​គម្រោង​ និង​កម្មវិធី​សហប្រតិបត្តិការ​ ផ្លាស់​ប្តូរ​យោបល់​ ទស្សនកិច្ច​សិក្សា​ ស្រាវជ្រាវ​ និង​ចែករំលែក​បទ​ពិសោធន៍​នានា​រវាង​កម្ពុជា​-​ថៃ​ ឲ្យ​កាន់តែ​ទូលំទូលាយ​ ។​
-​ពង្រឹង​ប្រព័ន្ធ​ទំនាក់ទំនង​ និង​ផ្លាស់​ប្តូរ​ព័ត៌មាន​រវាង​កម្ពុជា​-​ថៃ​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ។​
-​ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ និង​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ ។​
-​បំពេញភារកិច្ច​ផ្សេង​ទៀត​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​ ៕​

Sok-An6

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.