ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

មន្ត្រី​ល្បីឈ្មោះ​២​នាក់​ បម្រើ​ការងារ​ក្រៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ តែ​មាន​តំណែង​ក្នុង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​

​ទោះបី​កំពុង​បម្រើ​ការងារ​ឋិត​នៅ​ក្រៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​ដោយ​ តែ​មាន​មន្ត្រី​ល្បីឈ្មោះ​ចំនួន​២​នាក់​ បាន​កាន់​មុខ​តំណែង​ក្នុង​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ គឺ​ឯកឧត្តម​ បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ (​អតីត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ និង​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ។​

​ឯកឧត្តម​ បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​កាន់កាប់​មុខ​តំណែង​មួយទៀត​ គឺជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៩៤​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥)​ ។​

​ឯកឧត្តម​ កើត​ រិ​ទ្ធ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ បាន​កាន់កាប់​មុខ​តំណែង​មួយទៀត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៩៤​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៥)​ ។​

​យោង​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០២/៣៥៣​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ និង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៩៣​ ចុះ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០០៧​ ស្តី​ពី​ការ​កែសម្រួល​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០២/៣៥៣​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ និងព្រះរាជ ក្រឹត្យលេខនស/រកត/១១១៣/១១៩០ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខនស/រកត/០៨០៧/៣៩៣ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៧ ស្តីពីការកែសម្រួលព្រះរាជក្រឹត្យលេខនស/រកត/១២០២/៣៥៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២ ស្តីពីការបង្កើតឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ គឺ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ ហៅ​កាត់​ថា​ "​កបស​"​ ជា​ស្ថាប័ន​ខួរក្បាល​ខាង​គោលនយោបាយអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​អមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.