ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ជប៉ុន​គ្រោង​ដាក់​ពង្រាយ​មី​ស៊ី​ល​នៅ​លើ​កោះ​ជាង​២០០​ក្នុង​ដែនសមុទ្រ​ ដើម្បី​ទប់ទល់​ចិន​

​សារ​ព៏​ត៌​មាន​ Reuters​ បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ ទីក្រុង​តូ​ក្យូ​មាន​គម្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ និង​យន្តហោះ​ចម្បាំង​នៅ​លើ​កោះ​ជាង​២០០​ ក្នុង​ដែនសមុទ្រ​ចិន​ភាគ​ខាងកើត​ មាន​ចម្ងាយ​ប្រមាណ​១.៤០០​គីឡូម៉ែត្រ​ ពី​ដែន​គោក​ជប៉ុន​ និង​កោះ​តៃវ៉ាន់​ ។​

​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​ជប៉ុន​ បាន​អះអាង​ថា​ ឥទ្ធិពល​របស់​ចិន​បាន​និង​កំពុង​ជំរុញ​ឲ្យ​ជប៉ុន​ត្រូវ​តែ​មាន​វិធានការ​ការពារ​ខ្លួន​ឲ្យ​បាន​ទាន់​ពេលវេលា​បំផុត​ ។​ ការ​អះអាង​របស់​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដូច្នេះ​ គឺ​ព្រម​គ្នា​នឹង​រាជរដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ Shinzo​ Abe​ បាន​បង្កើន​ថវិកា​សម្រាប់​ការពារ​ជាតិ​ ក្នុង​គោលដៅ​គ្រប់គ្រង​តំបន់​សមុទ្រ​ភាគ​ខាងកើត​នៅ​កោះដាច់​ស្រយាល​របស់​ជប៉ុន​ ក៏​ដូច​ជា​ក្នុង​តំបន់​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ដែនសមុទ្រ​មាន​ជម្លោះ​។​

​ទីប្រឹក្សា​សន្តិសុខ​របស់​លោក​ Shinzo​ Abe​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​យ៉ាង​យូរ​ ទាហាន​ជប៉ុន​ជាង​១​ម៉ឺន​នាក់​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តា​កោះដាច់​ស្រយាល​នានា​ ជាមួយនឹង​វត្តមាន​អាវុធ​ទំនើបៗ​ជា​ច្រើន​សម្រាប់​ទប់ទល់​ទៅ​នឹង​រាល់​អំពើ​ការ​គំរាមកំហែង​ ឈ្លានពាន​គ្រប់គ្រង​ដែន​កោះ​កំពុង​មាន​ជម្លោះ​ទាំងនោះ​ ៕​

Japanes-MissileJapan-forceJapan-island

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.