ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ជា​សញ្ញា​ឲ្យ​តុលាការ​កំពូល​ប្រកាន់​យុត្តិធម៌​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការ​កាត់ក្តី​ ?

​មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដ៏​កម្រ​មួយ​បាន​កើតឡើង​ កាលពី​រាត្រី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ដោយនៅ​ខាង​មុខ​ច្រក​ខ្លោងទ្វារ​ចូល​តុលាការ​កំពូល​ ឋិត​តាម​បណ្តោយ​ផ្លូវ​សុធារស​ កែង​ផ្លូវ​លេខ​២៤០​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ (​អតីត​អគារ​រដ្ឋសភា​)​ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ យក​កាបូប​ខ្មៅ​ចំនួន​២​មក​ផ្លុ​ង​ចោល​នៅ​កន្លែង​កើតហេតុ​ ដែល​គេ​សង្ស័យ​ថា​ ទំនងជា​មាន​ភាគី​ចាញ់ក្តី​ដោយ​អំពើ​អយុត្តិធម៌​ណាមួយ​ចង់​គំរាម​ដល់​មន្ត្រី​តុលាការ​កំពូល​ តាម​រយៈ​ការ​បង្កប់​គ្រឿងផ្ទុះ​ដាក់​ក្នុង​កាបូប​ បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ ។​

​ក្រោយ​ពេល​កើត​មាន​ហេតុការណ៍​ខាងលើ​ភ្លាមៗ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ មន្ត្រី​ជំនាញ​ CMAC​ និង​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​កើត​ហេតុតែ​ម្តង​ ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ​កាបូប​នោះ​មិនឃើញ​មាន​គ្រឿងផ្ទុះ​បង្ក​គ្រោះថ្នាក់​អ្វី​ទេ​ គឺ​គ្រាន់តែ​ឃើញ​មាន​កំប៉ុង​បាញ់ថ្នាំ​រុំ​កៅស៊ូ​ដាក់​ក្នុង​កាបូប​ប៉ុណ្ណោះ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ ទោះបី​ក្នុង​កាបូប​ដែល​ជនអនាមិក​យក​មក​ផ្លុ​ង​ចោល​នៅ​មុខ​ច្រក​ខ្លោងទ្វារ​ចូល​តុលាការ​កំពូល​នោះ​មិន​មាន​គ្រឿងផ្ទុះ​បង្ក​គ្រោះថ្នាក់​ ឬ​បង្កចលាចល​ក៏​ដោយ​ ក៏​អំពើ​នេះ​អាច​ជា​សញ្ញា​មួយ​ចង់​ប្រាប់​ទៅ​តុលាការ​កំពូល​ឲ្យ​ប្រកាន់​យុត្តិធម៌​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ចៅក្រម​ ក្នុង​ការ​កាត់ក្តី​ផង​ដែរ​ ពីព្រោះ​ស្ថាប័ន​តុលាការ​កំពូល​បច្ចុប្បន្ន​មាន​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជា​ប្រធាន​ និង​លោក​ជំទាវ​ ជា​ លាង​ ជា​អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​ ត្រូវ​បាន​អ្នក​ច្បាប់​ដាក់​រហស្សនាម​ថា​ជា​ "​តុលាការ​ល្បិច​រក​លុយ​កំពូល​"​ ដោយ​មាន​ករណី​ខ្លះ​ កាត់ក្តី​បង្កប់​នូវ​ភាព​អយុត្តិធម៌​ និង​រឿងរ៉ាវ​ខ្លះ​មុន​នឹង​ទទួល​បាន​យុត្តិធម៌​ស្រប​តាម​ច្បាប់​សម្រាប់​ភាគី​ណាមួយ​ គឺ​ភាគី​នោះ​បាន​ចំណាយ​លុយកាក់​អស់​មិន​ស្ទើរ​ឡើយ​ រហូត​ដល់​ថ្នាក់​ចង់​ "​ក្រ​ខ្លួន​"​ ទៀត​ផង​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.