ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

កំពុង​រួមដំណេក​ជាមួយ​ប្រពន្ធ​ទី​២​ ត្រូវ​ប្រពន្ធ​ទី​៣​មក​ទាន់​ ជះ​ថ្នាំលាប​ផ្ទះ​ដាក់​មុខ​ ភ័យ​លោះ​ព្រលឹង​ស្មាន​ទឹក​អាស៊ី​ដ​

​មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ហួសចិត្ត​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ត្រង់​ចំណុច​ផ្ទះ​ជួល​ក្នុង​ភូ​មិត្តភាព​ សង្កាត់​ប្ញ​ស្សី​កែវ​ ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ដោយ​បុរស​ប្រពន្ធ​បី​វ័យ​ចំណាស់​ម្នាក់​ កំពុង​រួមដំណេក​ជាមួយ​ប្រពន្ធ​ទី​៣​របស់​ខ្លួន​ ត្រូវ​ប្រពន្ធ​ទី​២​មក​ទាន់​ជះ​ថ្នាំលាប​ផ្ទះ​ពណ៌​ខៀវ​ដាក់​មុខ​ទាំង​២​នាក់​ បណ្តាល​ឲ្យ​ប្រឡាក់​ពេញ​ផ្ទៃមុខ​ បង្ក​ធ្វើ​ឲ្យ​ភ័យ​លោះ​ព្រលឹង​ចុង​សក់​ ដ្បិត​ស្មានថា​ ជា​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ី​ដ​ ក្នុង​រឿង​ស្នេហា​ត្រីកោណ​ ឬ​ស្នេហា​ចតុកោណ​ ខណៈ​ក្រោយ​ពេល​កើតហេតុ​ ស្ត្រី​ជា​ប្រពន្ធ​ទី​២​បាន​គេចខ្លួន​បាត់​ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ទី​៣​ និង​ស្វាមី​ចំណាស់​ដឹក​ដៃ​គ្នា​ទៅ​ប្តឹង​ទាមទារ​រក​យុត្តិធម៌​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ បុរស​ចំណាស់​ដែល​មាន​ប្រពន្ធ​៣​នោះ​ មានឈ្មោះ​ អ៊ុំ​ សា​រិ​ន​ អាយុ​៦៣​ឆ្នាំ​ រស់នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ព​ន្សាំ​ង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ និង​ស្ត្រី​ជា​ប្រពន្ធ​ទី​៣​របស់​បុរស​ចំណាស់​នោះ​ និង​ជា​ជន​រង​គ្រោះ​ មានឈ្មោះ​ ស៊ុំ​ សម្បត្តិ​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ ។​ រីឯ​ប្រពន្ធ​ទី​១​របស់​បុរស​ចំណាស់​នោះ​ មិនដឹង​ថា​ កំពុង​រស់នៅ​ទីណា​ទេ​ ។​

​ប្រភព​ពី​អ្នក​ធ្លាប់​ស្គាល់​បុរស​ចំណាស់​ប្រពន្ធ​៣​ឈ្មោះ​ អ៊ុំ​ សា​រិ​ន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ អ៊ុំ​ សា​រិ​ន​ មាន​ប្រពន្ធ​ចំនួន​៣​នាក់​ និង​កូន​ចំនួន​១២​នាក់​ ក្នុង​នោះ​ប្រពន្ធ​ទី​១​មានកូន​០៥​នាក់​,​ ប្រពន្ធ​ទី​២​ មានកូន​០១​នាក់​ និង​ប្រពន្ធ​ទី​៣​មានកូន​០៦​នាក់​ ។​

​បុរស​ចំណាស់​ប្រពន្ធ​៣​ អ៊ុំ​ សា​រិ​ន​ បាន​រ៉ាយរ៉ាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខ្លួន​បាន​ចាក​ចេញពីផ្ទះ​នៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ព​ន្សាំ​ង​ ខណ្ឌ​ព្រែក​ព្នៅ​ មក​រួមដំណេក​ជាមួយ​ប្រពន្ធ​ទី​៣​មួយ​យប់​ ។​ លុះដល់​ពេល​ទៀប​ភ្លឺ​ នា​ថ្ងៃ​កើតហេតុ​ ខ្លួន​បាន​រួមដំណេក​ប្រពន្ធ​ទី​៣​ទើប​រួចរាល់​ មិន​ទាន់​ស្លៀកពាក់​បាន​ស្រួលបួល​ផង​ ស្រាប់តែ​លេចមុខ​ប្រពន្ធ​ទី​២​មក​ទាន់​ យក​ថ្នាំលាប​ផ្ទះ​ពណ៌​ខៀវ​ជះ​លើ​ផ្ទៃមុខ​របស់​ខ្លួន​ និង​ប្រពន្ធ​ទី​៣​ ប្រឡាក់​ពេញ​មុខ​ និង​ខ្លួនប្រាណ​ ធ្វើ​ឲ្យ​ភ័យ​លោះ​ព្រលឹង​ ស្មាន​តែ​ប្រពន្ធ​ទី​២​ជះ​ទឹក​អាស៊ី​ដ​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ តើ​ច្បាប់​ស្តី​ពី​ឯក​ពន្ធភាព​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១០០៦/០២៦​ ចុះ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០០៦​ មាន​អានុភាព​ទៅ​លើ​បុរស​ប្រពន្ធ​៣​ អ៊ុំ​ សា​រិ​ន​ ដែរ​ឬទេ​ ឬ​គ្រាន់តែ​មាន​អានុភាព​អនុវត្តន៍​តែ​ទៅ​លើ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ តែ​មួយ​អង្គ​ប៉ុណ្ណោះ​ ?​ ៕​

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.