ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អតីត​អធិការ​ប៉ូលិស​ ហ៊ី​ ណា​រិ​ន​ ត្រូវ​បាន​ដកហូត​ឋានន្តរស័ក្តិ​ពី​ស្មា​ជា​ផ្លូវការ​ហើយ​

​លោក​វរសេនីយ៍ឯក​ ហ៊ី​ ណា​រិ​ន​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៣៨៩៩​ និង​អតីត​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ដែល​ទទួល​រង​ការ​ផ្តន្ទាទោស​ពី​សំណាក់​ស្ថាប័ន​តុលាការ​ ក្នុង​សំណុំរឿង​ពុក​រលួយ​កិបកេង​ថវិការដ្ឋ​ដ៏​ច្រើន​សន្ធឹក​ អស់​រយៈពេល​ជិត​១០​ឆ្នាំ​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដកហូត​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ ចេញពី​ស្មា​ជា​ផ្លូវការ​ហើយ​ ដោយ​អនុក្រឹត្យ​លេខ​១១៤៣​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ស័ក្តិ​៥​ប៉ូលិស​ ហ៊ី​ ណា​រិ​ន​ អតីត​ជា​អធិការ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ចាប់​ឃាត់ខ្លួន​នា​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ចំនួន​៨​ករណី​ និង​កិបកេង​ថវិការដ្ឋ​ចំនួន​ជាង​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ រួច​ហើយ​បញ្ជូន​ខ្លួន​ និង​សំណុំរឿង​ទៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​ នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៤​ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ហ៊ី​ ណា​រិ​ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​វីតិក្រម​ បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ និង​បទ​គៃបំបាត់​ដោយ​អ្នករាជការ​ ។​ នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ចេញ​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ ហ៊ី​ ណា​រិ​ន​ ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ​ ដោយ​អនុវត្តន៍​ទោស​ត្រឹម​១៨​ខែ​ ហើយ​ទោស​សេសសល់​ត្រូវ​ព្យួរ​ទាំងអស់​ ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល​ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ជូន​រដ្ឋ​វិញ​ចំនួន​ជាង​៥.០០០​លាន​រៀល​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ គេ​មិន​ទាន់​ឃើញ​រាជរដ្ឋាភិបាល​សម្រេច​លុបឈ្មោះ​លោក​ ហ៊ី​ ណា​រិ​ន​ ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​នៅឡើយ​ ៕​

Hy-Narin2 Hy-Narin6

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.