ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ទ្រព្យសម្បត្តិ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ ក្នុង​នាវា​មួយ​គ្រឿង​ដែល​លិច​កាលពី​៣០៧​ឆ្នាំ​មុន​ ត្រូវ​បាន​រក​ឃើញ​

​លោក​ Juan​ Manuel​ Santos​ ប្រធានាធិបតី​កូ​ឡុំ​ប៊ី​ បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ ក្រុម​កម្លាំងប្រដាប់អាវុធ​ និង​អ្នក​វិទ្យាសាស្ត្រ​ បាន​រុករក​ឃើញ​នាវា​ San​ José​ ដែល​លិច​ក្នុង​មហាសាគរ​កាលពី​៣០៧​ឆ្នាំ​មុន​ នៅ​តំបន់​កោះ​ Baru​ កៀក​ឆ្នេរសមុទ្រ​ Caribbean​ ក្នុង​ជម្រៅ​២៤៤​ម៉ែត្រ​ កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ជាមួយនឹង​ទ្រព្យសម្បត្តិ​មហាសាល​ ដូច​ជា​ មាស​ ត្បូង​ ប្រាក់​ និង​ថ្ម​មាន​តម្លៃ​ ប៉ាន់ស្មាន​ប្រមាណ​ពី​៤.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​៧.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​នាវា​ San​ José​ ជា​នាវា​របស់​អេ​ស្ប៉ា​ញ​ផ្ទុក​មនុស្ស​ចំនួន​៦០០​នាក់​ និង​ទ្រព្យសម្បត្តិ​មហាសាល​ ជញ្ជូន​ចេញពី​អាណាចក្រ​អេ​ស្ប៉ា​ញ​ អំឡុង​ពេល​កើត​កល​យុគ​ដណ្តើម​រាជ្យ​ឆ្នាំ​១៧០១-១៧១៤​ ហើយ​ជា​អកុសល​ នាវា​នេះ​បាន​លិច​ក្នុង​មហាសមុទ្រ​នា​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​១៧០៨​ ក្រោយ​ពេល​រង​ការ​វាយប្រហារ​ពី​ពួក​ចោរ​សមុទ្រ​សញ្ជាតិ​អង់គ្លេស​ នៅ​ភាគ​ខាងជើង​ Cartagena​ ៕​

San-Jose-ship0San-Jose-ship-1San-Jose-ship San-Jose-1

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.