ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

គ្រាប់បែក​រុ​ស្ស៊ី​ទម្លាក់​ដូច​ទឹកភ្លៀង​ ស្រោច​លើ​ទីតាំង​ជាង​១.៥០០​កន្លែង​របស់​ក្រុម​ ISIS​ នៅ​ស៊ី​រី​

​លោក​ Igor​ Konashenkov​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុ​ស្ស៊ី​ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​បរទេស​ឲ្យ​ដឹង​ថា​ កម្លាំង​ទ័ពអាកាស​រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ចំនួន​៤៣១​លើក​ នៅ​ក្នុង​ខេត្ត​ Latakia​ ប្រទេស​ស៊ី​រី​(Syria)​ ក្នុង​រយៈពេល​០៩​ថ្ងៃ​ចុង​ក្រោយ​នេះ​ ដោយ​បាន​ទម្លាក់​គ្រាប់បែក​ទៅ​លើ​គោលដៅ​ជិត​១.៥០០​ទីតាំង​ របស់​ក្រុម​អ៊ី​ស្លា​ម​បំបែក​រដ្ឋ​(ISIS)​ និង​បាន​សម្លាប់​មេ​ ដឹកនាំ​ក្រុម​ ISIS​ ច្រើន​នាក់​ ដែល​ក្នុង​នោះ​មាន​លោក​ Abu​ Addu​ មេបញ្ជាការ​កម្លាំង​ ISIS​ និង​មេបញ្ជាការ​ផ្សេងៗ​ទៀត​ផង​ដែរ​ ។​

​តាម​សំណើ​របស់​លោក​ Bashar​ al-Assad​ ប្រធានាធិបតី​ស៊ី​រី​ បាន​នាំ​ឲ្យ​កងកម្លាំង​ទាហានជើងអាកាស​រុ​ស្ស៊ី​បើក​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​ ISIS​ ចាប់ផ្តើម​ឡើង​តាំងពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​មក​ ដោយ​រុ​ស្ស៊ី​បាន​ប្រកាស​ថា​ ក្រុម​ភេរវ​ករ​ ISIS​ ជា​ច្រើន​នាក់​ រួម​ទាំង​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ ត្រូវ​បាន​កម្ទេច​ ។​

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ស៊ី​រី​ បាន​ធ្វើការ​ចោទប្រកាន់​ថា​ ការ​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​ដូច​ទឹកភ្លៀង​ពីលើ​អាកាស​របស់​កម្លាំង​ទ័ពអាកាស​រុ​ស្ស៊ី​ បាន​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជា​ច្រើន​នាក់​ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​ និង​កុមារ​ផង​ ។​

​យុទ្ធនាការ​វាយប្រហារ​របស់​កម្លាំង​ទ័ពអាកាស​រុ​ស្ស៊ី​ ទៅ​លើ​ក្រុម​ភេរវ​ករ​ ISIS​ នៅ​ប្រទេស​ស៊ី​រី​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​ និង​សន្តិសុខ​អន្តរជាតិ​វាយតម្លៃ​ថា​ អាច​បង្ក​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង​រវាង​រុ​ស្ស៊ី​ និង​ប្រទេស​ទួ​រ​គី​(Turkey)​ ខណៈ​ស្ទួន​គ្នា​ក្រោយ​ពេល​យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ទាហាន​ទួ​រ​គី​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.