ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ប្រមាណ​១​លាន​ដុល្លារ​ ឲ្យ​ក្រសួងការពារជាតិ​ជួសជុល​ ថែទាំ​សម្ភារៈ​ទ័ព​

​កាលពី​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មី​ៗ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ឯកឧត្តម​ បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​ ៤.០០០​លាន​រៀល​(​ប្រមាណ​១​លាន​ដុល្លារ​អា​មេ​រិ​ក​)​ របស់​ក្រសួងការពារជាតិ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​នេះ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ ពី​ជំពូក​៦០(​ការ​ទិញ​)​មក​ជំពូក​៦១(​សេវាកម្ម​)​ សម្រាប់​ចំណាយ​លើ​ការ​ថែរក្សា​ ជួសជុល​ធំ​ គ្រឿងបន្លាស់​បច្ចេកទេស​រថយន្ត​ រថក្រោះ​ រថពាសដែក​ និង​ស​ពា្វ​វុ​ធ​នៅ​ក្នុង​ឆ្នាំ​២០១៥​ ។​

​សូម​បញ្ជាក់​ជូន​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ ក្រសួងការពារជាតិ​មាន​គម្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ ១.៣២២.៨០០​លាន​រៀល​ ឬ​ប្រមាណ​៣៣០,៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.