ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

អាជ្ញាធរ​ប្រកាស​ទទួលស្គាល់​ថា​ សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មិន​មានគុណ​ភាព​ស្រប​តាម​ស្តង់ដារ​

​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ឲ្យ​ដឹង​ថា​ អគ្គនាយកដ្ឋាន​ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​ផលិត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ បាន​ត្រួតពិនិត្យ​ឃើញ​ថា​ មាន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដែល​បាន​បោះពុម្ព​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ ក្នុង​អំឡុង​ឆ្នាំ​២០១៤​មួយ​ចំនួន​មិន​មានគុណ​ភាព​ស្រប​តាម​ស្តង់ដារ​ ជា​ហេតុ​បណ្តាល​ឲ្យ​របើក​ខូច​ជា​អន្លើ​ ។​

​ជាមួយ​គ្នា​នេះ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​ជាតិខ្មែរ​គំរូ​ថ្មី​របើក​ខូច​ បាន​ជ្រាប​ថា​ អាច​ទំនាក់ទំនង​នឹង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ឬ​អធិការដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ខណ្ឌ​ដែល​ខ្លួន​កំពុង​រស់នៅ​ ដើម្បី​សុំ​ប្តូរ​ថ្មី​ជូន​វិញ​ ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​អាករ​ និង​បង់ថ្លៃ​សេវា​ឡើយ​ ៕​

CardCard2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.