ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​

​សម្តេចចៅហ្វា​វាំង​វរ​រៀង​ជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ អាយុ​៧៩​ឆ្នាំ​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ហើយ​ ក្នុង​ក្របខ័ណ្ឌ​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួងព្រះបរមរាជវាំង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៥/១០៦៥​ ចុះ​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​ដាក់​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួងព្រះបរមរាជវាំង​ ឲ្យ​ចូល​និវត្តន៍​នេះ​ គឺ​នៅ​ត្រង់​ថា​ សាមីខ្លួន​ត្រូវ​ដល់​កម្រិត​អាយុ​ចូល​និវត្តន៍​ជា​ករណី​ពិសេស​ តាំងពី​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០១០​មក​ម្ល៉េះ​ ប៉ុន្តែ​ទើប​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ចុងឆ្នាំ​២០១៥​ (​អូស​បន្លាយ​ពេលវេលា​រហូត​ដល់​៥​ឆ្នាំ​០៦​ខែ​)​ទៅ​វិញ​ ខណៈ​មន្ត្រីរាជការ​ថ្នាក់ឧត្តម​មន្ត្រី​មួយ​ចំនួន​ ព្រះរាជក្រឹត្យ​ដាក់​ឲ្យ​ចូល​និវត្តន៍​ត្រូវ​បាន​ចេញ​មុន​កាលបរិច្ឆេទ​ដែល​ត្រូវ​កំណត់​ឲ្យ​ចូល​និវត្តន៍​ទៅ​ទៀត​ ។​

​ឯកឧត្តម​ គង់​ សំ​អុល​ ត្រូវ​បាន​តែងតាំង​គោរមងារ​ជា​ សម្តេចចៅហ្វា​វាំង​វរ​រៀង​ជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/១៦៥​ ចុះ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០០៤​ ៕​

Kong-Sam-Ol79

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.