ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ឧកញ៉ា​ ជា​ ចំរើន​ សុំ​លាឈប់​ពី​សមាជិកភាព​គណបក្សកាន់អំណាច​របស់​បុរស​ខ្លាំង​

​ដោយ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ជាក់លាក់​នៅឡើយ​ កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ លោក​ឧកញ៉ា​ ជា​ ចំរើន​ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(CUP-​ខាប់​)​ ដែល​ជា​សមាជិក​សកម្ម​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​កាន់កាប់​អំណាច​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​នោះ​ បាន​ដាក់​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ស្នើ​សុំ​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​តទៅ​ ។​

​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​ លោក​ឧកញ៉ា​ ជា​ ចំរើន​ អតីត​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្លាប់​បាន​ថ្លែង​លាន់មាត់​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ទទួលស្គាល់​នូវ​ភាព​អយុត្តិធម៌​ និង​ការ​ឈឺចាប់​ក្រោម​ស្នាដៃ​របស់​ស្ថាប័ន​តុលាការ​សព្វថ្ងៃ​ បន្ទាប់​ពី​មានរឿង​ក្តីក្តាំ​ផ្ទាល់ខ្លួន​ ទាំង​រឿង​ព្រហ្មទណ្ឌ​ ទាំង​រឿង​រដ្ឋប្បវេណី​នៅ​ស្ថាប័ន​តុលាការ​ជា​ហូរហែ​ ក្នុង​ឋានៈ​ខ្លួន​ជា​ថៅកែ​សាកលវិទ្យាល័យ​មួយ​ទាំងមូល​ ដែល​ធ្លាប់​បាន​បណ្តុះបណ្តាល​មន្ត្រី​តុលាការ​ថ្នាក់​កំពូល​ជា​ច្រើន​នាក់​ ឲ្យ​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ ឬ​អនុ​បណ្ឌិត​ផ្នែក​ច្បាប់​ព្រោងព្រាត​(​សូម​អាន​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​បន្ថែម​)​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ បន្ទាប់​ពី​លាឈប់​ពី​សមាជិកភាព​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ឧកញ៉ា​ ជា​ ចំរើន​ នឹង​បន្ត​ធ្វើ​នយោបាយ​ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្ស​នយោបាយ​ណាមួយ​ផ្សេង​ទៀត​ ឬ​ឈប់​ប្រឡូក​ក្នុង​ឆាកនយោបាយ​ ឬ​យ៉ាងណា​នោះ​ទេ​ ។​

​លោក​ ជា​ ចំរើន​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៣៩៨​ ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០០៥​ ព្រមទាំង​ភរិយា​របស់​លោក​ឧកញ៉ា​រូប​នេះ​ គឺ​លោកស្រី​ ចាប​ ច័ន្ទ​ម៉ា​នី​កា​ ក៏​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ផង​ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៨០​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១០​ ៕​

Chea-Chamroeun-and-Wife Chea-Chamroeun

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.