ថ្វីដ្បិតក្រឹត្យលេខ២៨ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស ឬបន្ធូរបន្ថយទោស បានចែងអំពីការលើកលែងទោស ឬបន្ធូរបន្ថយទោសឲ្យទណ្ឌិត និងមិនបានចែងអំពីការលើកលែងទោសដល់មនុស្សស្លាប់(សព) ដែលត្រូវបានតុលាការផ្តន្ទាទោសក៏ដោយ ក៏ប៉ុន្តែនៅសម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អតីតសម្តេច ហ៊ុន សែន) ជានាយករដ្ឋមន្ត្រី មានការលើកលែងទោសដល់មនុស្សស្លាប់(សព) ដែលត្រូវបានស្ថាប័នតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ គួរឲ្យចាប់អារម្មណ៍ និងចម្លែក ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់អគ្គមហាសេនា បតីតេជោ ហ៊ុន សែន (អតីតសម្តេច ហ៊ុន សែន) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម(អតីតសម្តេច ជា ស៊ីម) ក្នុងព្រះបរមនាមជាប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខានៅលើព្រះរាជក្រឹត្យមួយលេខនស/រកត/១០០៤/៣២៣ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៤ លើកលែងទោសដល់សពលោក ចៅ សម្បត្តិ ដែលត្រូវបានតុលាការយោធាផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន២០ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ០២ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩៨ ។
សូមប្រិយមិត្តអ្នកអានមេត្តាធ្វើការពិចារណាទៅលើរូបភាពនៃការលើកលែងទោសដល់មនុស្សស្លាប់(សព) នៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ តាមការគួរ ៕