ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ បង្ហាញ​អំពី​វិធានការ​ជាក់លាក់​លើ​ការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​

​បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បង្គាប់​ឲ្យ​កងកម្លាំង​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់​ និង​នាំ​ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​មានឈ្មោះ​ជា​ទណ្ឌិត​ យក​ទៅ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​រួច​មក​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ យ៉ាង​ហ៊ឹកហ៊ាក់​ ដោយ​សេចក្តីសម្រេច​លេខ​៩៨៦៨​សសរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​គណៈកម្មការ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រសួងមហាផ្ទៃ​នេះ​ មាន​សមាសភាព​ចំនួន​៨​នាក់​សំខាន់ៗ​ និង​បាន​បែងចែក​ក្រុមការងារ​ទទួលខុសត្រូវ​នៅ​គោលដៅ​ចំនួន​២​ គឺ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​ ដូច​ខាងក្រោម​ ៖

១-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឯម​ សំ​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​
២-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជា​អនុប្រធាន​
៣-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​អន្តោប្រវេសន៍​ ជា​អនុប្រធាន​
៤-​ឯកឧត្តម​ ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១​ គុយ​ ប៊ុ​ន​សន​ អគ្គនាយក​ពន្ធនាគារ​ ជា​អនុប្រធាន​
៥-​លោកនាយ​ឧត្តមសេនីយ៍​ កង​ សុ​ខន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​សមាជិក​
៦-​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជា​សមាជិក​
៧-​លោកនាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​សមាជិក​
៨-​លោក​ឧត្តមសេនីយ៍ឯក​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​សមាជិក​ ។​

​ដោយឡែក​ ក្រុមការងារ​ទទួលខុសត្រូវ​នៅ​គោលដៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​ មាន​សមាសភាព​ដូច​ខាងក្រោម​ ៖

​ក​-​គោលដៅ​រាជធានី​ភ្នំពេញ​
១-​លោកនាយ​ឧត្តមសេនីយ៍​ កង​ សុ​ខន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​ប្រធាន​
២-​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជា​អនុប្រធាន​
៣-​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ អគ្គនាយករង​អន្តោប្រវេសន៍​ ជា​សមាជិក​
៤-​លោក​ឧត្តមសេនីយ៍ទោ​ សុខ​ ខេ​ម​រិ​ន្ទ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ជា​សមាជិក​ ។​

​ខ​-​គោលដៅ​ខេត្តសៀមរាប​
១-​លោកនាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ជា​ប្រធាន​
២-​លោក​ឧត្តមសេនីយ៍ឯក​ ឃុន​ សំបូរ​ អគ្គនាយករង​អន្តោប្រវេសន៍​ ជា​អនុប្រធាន​
៣-​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១​ តោ​ ពន្លក​ អគ្គនាយករង​ពន្ធនាគារ​ ជា​អនុប្រធាន​
៤-​លោក​ឧត្តមសេនីយ៍ឯក​ អ៊ិ​ន​ បូ​រ៉ា​ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ ជា​សមាជិក​
៥-​លោក​ឧត្តមសេនីយ៍ទោ​ ង៉េ​ង​ ជួរ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ជា​សមាជិក​
៦-​លោក​ឧត្តមសេនីយ៍ទោ​ ស៊​ត​ ណា​ឌី​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ ជា​សមាជិក​
៧-​លោក​ឧត្តមសេនីយ៍ត្រី​ ស៊ី​ គិរី​ ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ ជា​សមាជិក​ ។​

​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​ដែរ​ថា​ គណៈកម្មការ​នេះ​មាន​ភារកិច្ច​ ៖​ -​ប្រមែប្រមូល​ព័ត៌មាន​ និង​សភាពការណ៍​ចលាចល​ផ្សេងៗ​ ។​ -​ការពារ​សន្តិសុខ​ សុវត្ថិភាព​ទណ្ឌិត​ពេល​បញ្ជូន​ខ្លួន​ទៅ​កាន់​មន្ទីរឃុំឃាំង​ ។​ -​បង្ការ​ទប់ស្កាត់​បាតុភាព​នានា​ដែល​បង្ក​ការ​រំខាន​ដល់​ការ​អនុវត្ត​ដីកា​ ។​

​យោង​តាម​ការ​បង្កើត​គណៈកម្មការ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដោយ​ក្រសួងមហាផ្ទៃ​នា​ពេល​នេះ​ គឺ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តម្លៃ​ក្នុង​ការ​ចាប់ខ្លួន​យក​ទៅ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​សម្បើម​ណាស់​ បន្ទាប់​ពី​មាន​ប្រតិកម្ម​ខឹងសម្បា​ខ្លាំងៗ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ៕​

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.