ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ប្តី​ចិត្ត​អប្រិយ​ជា​ទាហាន​ម្នាក់​សម្លាប់​ប្រពន្ធ​ រួច​ចាក់​សាំង​ដុត​ក្នុង​ពាង​ឲ្យ​ក្លាយជា​ផេះ​យ៉ាង​ព្រៃផ្សៃ​

​ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​ក្នុង​អណ្តាតភ្លើង​ ក្រោម​ស្នាដៃ​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​សម្លាប់​រួច​ចាក់​សាំង​ដុត​ចោល​ក្នុង​ពាង​ក្លាយ​ផេះ​គួរ​ឲ្យ​រន្ធត់​ កាលពី​រាត្រី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ចំណុច​ផ្ទះ​លេខ​៤៥៧​ ផ្លូវលំ​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ និង​សមត្ថកិច្ច​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ខណៈ​បុរស​ជា​ប្តី​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​ស្រមោល​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​អណ្តាតភ្លើង​ក្រោម​ស្នាដៃ​ប្តី​របស់​ខ្លួន​នោះ​ មានឈ្មោះ​ ទឹម​ សោភា​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​ជា​អ្នក​គួ​ក​ជេ​លក់​-​ទិញ​ដី​ ។​ រីឯ​ជន​ដៃដល់​ជា​ប្តី​ចិត្ត​អប្រិយ​សម្លាប់​រួច​ដុត​ប្រពន្ធ​ក្នុង​ពាង​យ៉ាង​ព្រៃផ្សៃ​នោះ​ មានឈ្មោះ​ សុង​ ទូច​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ជា​មន្ត្រី​យោធា​ រស់នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។​

​សាក្សី​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​មុន​ពេល​កើតហេតុ​ ប្តី​-​ប្រពន្ធ​មួយគូ​នេះ​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ម្សិលមិញ​ ដោយ​មិនដឹង​មូលហេតុ​ ។​ លុះ​មួយសន្ទុះ​ធំ​ក្រោយមក​ បុរស​ជា​ប្តី​បាន​ដើរ​ចេញ​មក​ខាងក្រៅ​ផ្ទះ​ និង​បាន​និយាយ​ប្រាប់​អ្នក​ជិតខាង​ថា​ រូប​ខ្លួន​ខឹង​ពេក​បាន​សម្លាប់​ប្រពន្ធ​ឲ្យ​ស្លាប់​បាត់​ទៅ​ហើយ​ ប៉ុន្តែ​ការ​និយាយ​នេះ​គ្មាន​អ្នក​ជឿ​ទេ​ ពីព្រោះ​ស្មាន​តែ​បុរស​ជា​ប្តី​និយាយ​លេងសើច​ ។​ ស្រាប់តែ​ព្រឹក​ឡើង​ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ក្រោយ​ពេល​ដឹង​ថា​ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ពិតជា​បាន​ស្លាប់​ដោយ​ស្នាដៃ​បុរស​ជា​ប្តី​សម្លាប់​ រួច​ចាក់​សាំង​ដុត​ក្នុង​ពាង​ឲ្យ​ក្លាយជា​ផេះ​យ៉ាង​ព្រៃផ្សៃ​បំផុត​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​ទីតាំង​កើតហេតុ​ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ស្ត្រី​រង​គ្រោះ​ ព្រមទាំង​ប្រមូល​យក​វត្ថុ​តាង​ ដើម្បី​ទុកជា​មូលដ្ឋាន​ស្វែងរក​ចាប់ខ្លួន​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​ដែល​កំពុង​គេចខ្លួន​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.