ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ក្រមុំ​ដងស្ទឹង​សង្កែ​ដែល​បុរស​កំហូច​ម្នាក់​ប៉ុនប៉ង​រំលោភ​ បាន​ស្លាប់​ហើយ​ ដោយ​សាកសព​រក​ឃើញ​នៅ​មួយ​ម៉ោង​មុន​នេះ​

​ករណី​បាត់​ខ្លួន​យុវតី​អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​ នៃ​វិទ្យាល័យ​នេ​ត​យ៉ង់​ ខេត្តបាត់ដំបង​ ឈ្មោះ​ ស្រី​ ស្រី​រ័​ត្ន​ ដែល​បាន​បុរស​ល្មោភកាម​ម្នាក់​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​តែ​មិន​បាន​សម្រេច​ រួច​វាយដំ​ និង​អូស​ទម្លាក់​រូប​នាង​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ​ កាលពី​រាត្រី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​ ឥឡូវ​បាន​រក​ឃើញ​ហើយ​ បន្ទាប់​ពី​សាកសព​របស់​នាង​បាន​អណ្តែត​នៅ​លើ​ផ្ទៃ​ទឹក​ នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ នៅ​ត្រង់​ចំណុច​មុខ​វត្ត​សង្កែ​ ភូមិរំចេក៤ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​

​ការ​រក​ឃើញ​សាកសព​របស់​យុវតី​រង​គ្រោះ​នេះ​ គឺ​ក្រោយ​ប្រមាណ​ជា​៣​ម៉ោង​ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​បុរស​ល្មោភកាម​ជា​ជន​ដៃដល់​ម្នាក់​ឈ្មោះ​ ចាន់​ កុសល​ នៅ​វេលា​ម៉ោង​០៧​ព្រឹក​ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខណៈ​ជន​ដៃដល់​បាន​ព្យាយាម​ពួន​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ចម្ការ​ ក្រោយ​ប្រព្រឹត្ត​អំពើ​លាមក​រួច​មក​ ។​

​បច្ចុប្បន្ន​ សាកសព​របស់​យុវតី​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើការ​ស្រង់​ឡើង​ពី​ទឹក​យក​ទៅ​លំនៅ​ឋាន​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួចរាល់​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.