ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

រថយន្ត​ទំនើប​អត់​ពន្ធ​ តែ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ និង​នគរបាល​បាន​យ៉ាង​ហ៊ឺហា​ “​ឌឺ​”​ ផ្កាយ​៤​ ទៀ​ បាញ់​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​

​វត្តមាន​រថយន្ត​ស៊េរី​ទំនើបៗ​មាន​តម្លៃ​ខ្ទង់សែន​ដុល្លារ​អា​មេ​រិ​ក​ ដែល​អត់​បង់ពន្ធ​(​បទល្មើស​នៃ​អំពើ​គេចពន្ធ​)​ ប៉ុន្តែ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ឬ​នគរបាល​ បាន​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ហ៊ឺហា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​បាន​បន្ត​មក​ទល់​បច្ចុប្បន្ន​ ខណៈ​ម្ចាស់​រថយន្ត​ ឬ​អ្នក​ប្រើប្រាស់​រថយន្ត​ល្មើស​ទាំងនោះ​ភាគច្រើន​ជា​ប្រ​ភ​ទ​អ្នកមាន​អំណាច​បុណ្យស័ក្តិ​ និង​អំណាច​ទឹក​លុយ​ ដែល​កម្រ​ឃើញ​ទទួល​រង​ការ​ផ្តន្ទាទោស​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​គឺ​មាន​ត្រឹម​ពិន័យ​ និង​ព្រមាន​ម្តងម្កាល​ប៉ុណ្ណោះ​ នៅ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ចាប់​បាន​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ រថយន្ត​ទំនើប​មួយ​គ្រឿង​ថ្មី​សន្លាង​ម៉ាក​ Lexus​ GX​ 460​ ពណ៌​ស​ អត់​បង់ពន្ធ​ តែ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-7195​ ត្រូវ​សមត្ថកិច្ច​គយ​ចល័ត​ចាប់​បាន​ នៅ​ត្រង់​ចំណុច​ទីតាំង​លាង​រថយន្ត​មួយ​កន្លែង​ ឋិត​នៅ​ខាងក្រោយ​សាលា​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​ រថយន្ត​ទំនើប​ម៉ាក​ Audi​ ពណ៌​ស​ ពាក់​ស្លាក​លេខ​នគរបាល​ 2-7181​ មួយ​គ្រឿង​អត់​ពន្ធ​ និង​រថយន្ត​ទំនើប​អត់​ពន្ធ​មួយ​គ្រឿង​ទៀត​ម៉ាក​ Lexus​ RX​ 350​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​នគរបាល​ 2-8171​ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ដល់​លំនៅ​ឋាន​ ឋិត​នៅ​បណ្តោយ​ផ្លូវ​លេខ​៤៤០​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ។​

​អំពើ​ល្មើស​គេចពន្ធ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​ស្លាក​លេខ​ខេមរភូមិន្ទ​ និង​នគរបាល​ ដូច​បាន​លើក​ឡើង​ខាងលើ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​នូវ​រូបភាព​អសកម្ម​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ ដូច​ខាងក្រោម​ ៖

១-​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ពន្ធ​មាន​ចំណុច​ខ្វះចន្លោះ​នៅ​ទីតាំង​ច្រក​នាំ​ចូល​រថយន្ត​ដែល​គេចពន្ធ​ (​អាច​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​នៅ​ទីតាំង​មាត់ច្រក​នាំ​ចូល​រថយន្ត​ល្មើស​)​ ។​
២-​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​មាន​ភាព​រើសអើង​ (​រថយន្ត​ទំនើបៗ​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ក្តី​ ឬ​នគរបាល​ក្តី​…​ប្រើប្រាស់​ដោយ​អ្នកមាន​អំណាច​ និង​អ្នកមាន​លុយ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មើល​រំលង​ ព្រោះ​លុះ​ក្នុង​អំពើ​ខ្លបខ្លាច​)​ ។​
៣-​ការ​អនុវត្ត​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ គ្មាន​ប្រសិទ្ធភាព​ ដូច​ទុក​ឱកាស​ឲ្យ​ក្រុម​ជនខិលខូច​បំបាក់​កិត្យានុភាព​រាជរដ្ឋាភិបាល​កម្ពុជា​ (​ស្លាក​លេខ​ខេមរភូមិន្ទ​ និង​នគរបាល​ព្រោងព្រាត​ ត្រូវ​បាន​យក​ទៅ​បំពាក់​លើ​រថយន្ត​ទំនើបៗ​ជា​កម្មសិទ្ធិ​បុគ្គល​ឯកជន​ មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​ការងារ​ការពារ​ជាតិ​ និង​ការងារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ដែល​ត្រូវ​មាន​អត្តសញ្ញាណ​ពិសេស​សម្រាប់​កងទ័ព​ និង​នគរបាល​)​ ។​
៤-​អាច​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​នៅ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​របស់​ក្រសួងការពារជាតិ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ និង​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ ដែល​មាន​សម្តេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ ជា​រដ្ឋមន្ត្រី​ លើការចេញស្លាកលេខសម្គាល់យានជំនិះ ៕​

Car-Case Car-Case-3 Car-Case-4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.