សារព័ត៌មាន Siberia Times ចុះផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥កន្លងទៅថ្មីៗ បានឲ្យដឹងថា ក្រុមបុរាណវិទូរបស់រុស្ស៊ី បានរកឃើញសាកសពកូនសត្វតោមួយហ្វូង ក្រោមស្រទាប់ទឹកកកនៅស៊ីប៊ីរី ដោយនៅរក្សាទ្រង់ទ្រាយទាំងមូល ខណៈដែលក្រុមបុរាណវិទូបានអះអាងថា នេះគឺជាលើកដំបូងហើយដែលបានរកឃើញអម្បូរសត្វស៊ីសាច់ជាអាហារ មានវត្តមានលើភពផែនដីកាលពី១ម៉ឺនឆ្នាំមុន ។
ក្រុមអ្នកបុរាណវិទូបានបញ្ជាក់ថា សាកសពហ្វូងសត្វតោទាំងនោះនឹងជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការបកស្រាយបំភ្លឺអំពីមូលហេតុនៃការផុតពូជពពូកសត្វសម័យបុរាណ កាលពី១០.០០០ឆ្នាំមុន ដែលធ្លាប់មានជីវិតលើភពផែនដី ៕