ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ចាប់ខ្លួន​និស្សិត​ម្នាក់​ដែល​គំរាម​ដាក់​គ្រាប់បែក​ប៉ុនប៉ង​សម្លាប់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ តាម​ Facebook

​យុវ​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ឯកជន​ខេត្តសៀមរាប​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៤៨​នាទី​ ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ នៅ​សាកលវិទ្យាល័យ​ USEA​ ខេត្តសៀមរាប​តែ​ម្តង​ បន្ទាប់​ពី​យុវ​និស្សិត​រូប​នេះ​បាន​សរសេរ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដោយ​ប្រើប្រាស់​ Account​ ផ្ទាល់ខ្លួន​ឈ្មោះ​ "Savoeun​ Tao"​ នា​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្នុង​ន័យ​គំរាម​ដាក់​គ្រាប់បែក​ប៉ុនប៉ង​សម្លាប់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ខណៈ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ ត្រូវ​​អញ្ជើញ​ធ្វើជាអធិបតីចែក​សញ្ញាបត្រ​ដល់​និស្សិត​បរិញ្ញាបត្រ​ជំនាន់​ទី​៤​ ទី​៥​ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាន់​ទី​៣​ នៃ​សាកលវិទ្យាល័យ​ USEA​ (University​ of​ South-East​ Asia)​ នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​​ ដោយ​មាន​ខ្លឹមសារ​ថា​ "​ចាំ​សម្តេច​មក​ដល់​ នាំ​គ្នា​ដាក់​គ្រាប់បែក​ឲ្យ​ងាប់​ទាំងអស់​គ្នា​ម្តង​"​ ។​

​យុវ​និស្សិត​ដែល​ជា​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​ មានឈ្មោះ​ តៅ​ សា​វឿ​ន​ អាយុ​២៦​ឆ្នាំ​ ជា​និស្សិត​សាកលវិទ្យាល័យ​ USEA​ និង​មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​

​នៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​យុវ​និស្សិត​ជា​ជនសង្ស័យ​ និង​សំណុំរឿង​ទៅ​កាន់​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​រួច​ហើយ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

Southeat-Easia1 Southeat-Easia2 Southeat-Easia

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.