ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ថ្លើមធំ​ណាស់​ រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​របស់​មន្ត្រី​សាកលវិទ្យាល័យ​បាត់ដំបង​ ក្លាយជា​មធ្យោបាយ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​

​រថយន្ត​ម៉ាក​ Toyota​ Land​ Cruiser​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​រដ្ឋ​16.2-0238​ ត្រូវ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ កាលពី​រាត្រី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ខណៈ​រថយន្ត​នេះ​ផ្ទុក​ឈើ​ប្រណីត​ខុសច្បាប់​ ដឹក​ជញ្ជូន​ចេញពី​ខេត្ត​ប៉ៃលិន​ ឆ្ពោះ​មក​កាន់​ខេត្តបាត់ដំបង​យ៉ាង​គឃ្លើន​ ។​

Battambong-University-(1)

​ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ហួសចិត្ត​បំផុត​នោះ​ គឺ​រថយន្ត​ម៉ាក​ Land​ Cruiser​ ពាក់​ស្លាក​លេខ​រដ្ឋ​ 16.2-0238​ ដែល​លួច​ដឹកឈើ​ប្រណីត​ខុសច្បាប់​ ហើយ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​បង្ក្រាប​ចាប់​បាន​ យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង​ ជា​រថយន្ត​គ្រប់គ្រង​ និង​ប្រើប្រាស់​ដោយ​មន្ត្រី​សាកលវិទ្យាល័យ​បាត់ដំបង​ ក្រោម​ឱវាទ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ ជា​រដ្ឋមន្ត្រី​ ។​

Battambong-University-(2)

​អនុលោម​តាម​មាត្រា​៥​ និង​មាត្រា​៩​ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ គឺ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ 16.2-0238​ ជា​រថយន្ត​សម្បត្តិ​រដ្ឋ​ ប្រើប្រាស់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ។​

Battambong-University-(3)

​ដូច្នេះ​ សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង​ និង​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ករណី​មាន​មន្ត្រី​ថ្លើមធំ​ពាសមេឃ​ យក​រថយន្ត​សម្បត្តិ​រដ្ឋ​ទៅ​ប្រើប្រាស់​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ល្មើសច្បាប់​ខាងលើ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ស្ថាប័ន​ជាតិ​ ជា​ពិសេស​ស្ថាប័ន​អប់រំ​ទាំងមូល​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.