ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ចំនួន​៤​ ត្រូវ​បាន​ពន្ធដារ​កោះហៅ​ឲ្យ​ចូលខ្លួន​បង់​បំណុល​ពន្ធ​រដ្ឋ​

​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ចំនួន​៤​ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចេញ​លិខិត​លេខ​៧៥១០​ អ​ព​ដ​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កោះ​អញ្ជើញ​ឲ្យ​ចូលខ្លួន​មក​បង់​បំណុល​ពន្ធ​របស់​ក្រុមហ៊ុន​ជូន​រដ្ឋ​ មិន​ឲ្យ​លើស​រយៈពេល​១៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ប្រកាស​លើ​ទំព័រ​សារព័ត៌មាន​នេះ​ ខណៈ​នា​ពេល​កន្លង​មក​ អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្លាប់​បាន​កោះហៅ​ឲ្យ​ចូលខ្លួន​ដោះស្រាយ​បង់​បំណុល​ពន្ធ​រដ្ឋ​ចំនួន​៣​លើក​មក​ហើយ​ ប៉ុន្តែ​មិន​ចូលខ្លួន​ដោះស្រាយ​ឡើយ​ ។​

​ក្រុមហ៊ុន​ទាំង​បួន​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បង់​បំណុល​ពន្ធ​រដ្ឋ​ជា​សាធារណៈ​នោះ​ រួម​មាន​ ៖​ ១-​ក្រុមហ៊ុន​ ងួ​ន​ វុ​ទ្ធី​ ត្រេ​ឌី​ង​ ឌី​វើ​ឡុ​ប​មិន​ ខ​ប​ផូ​រ៉េ​សិន​ (​មាន​លោកស្រី​ ឧកញ៉ា​ ស្រី​ វុ​ទ្ធី​ ជា​ម្ចាស់​ភាគហ៊ុន​)​ ២-​ក្រុមហ៊ុន​ហ្គ្រែ​ន​ ខន​ស្ត្រា​ក់​ហ្សិ​ន​ អ៊ិ​ន​ដាស​ស្ទ្រី​ល​ (​មាន​លោក​ សួ​ស​ សា​រិ​ទ្ធ​ ជា​ម្ចាស់​ភាគហ៊ុន​)​ ៣-​ក្រុមហ៊ុន​ ពេជ្រ​ សុ​ខន​ អភិវឌ្ឍន៍​ ពាណិជ្ជ​ អាហរ័ណ​ នីហរ័ណ​ (​មាន​លោក​ សរ​ សុ​ខន​ ជា​ម្ចាស់​ភាគហ៊ុន​)​ និង​៤-​ក្រុមហ៊ុន​បេស​ត្រេ​ន​ស្ព័ត​ សឺ​វី​ស​ (​មាន​លោក​ ជា​ សុខ​ហេង​ ជា​ម្ចាស់​ភាគហ៊ុន​)​ ។​

​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​មាន​ឯកឧត្តម​ គង់​ វិបុល​ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​នោះ​ បាន​បញ្ជាក់​ថា​ ក្នុង​ករណី​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ទាំង​៤​មិន​អញ្ជើញ​មក​តាម​ការ​កំណត់​ខាងលើ​នេះ​ទេ​ គឺ​ត្រូវ​ចាត់​ទុក​ថា​ បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ ដូច​មាន​ចែង​ក្នុង​មាត្រា​១២៧​ និង​មាត្រា​បន្តបន្ទាប់​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ ដោយ​រាល់​ការ​ចំណាយ​ជា​បន្ទុក​របស់​ក្រុមហ៊ុន​ដែល​ជា​អ្នក​ជាប់ពន្ធ​ ។​

​ទោះ​យ៉ាងណា​ អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​បាន​បង្ហាញ​ប្រាប់​អំពី​ទំហំ​ទឹកប្រាក់​ដែល​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទាំង​៤​ ជំពាក់​បំណុល​ពន្ធ​រដ្ឋ​នោះ​ទេ​ ។​

​សូម​បញ្ជាក់​ជូន​ដែរ​ថា​ ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ទាំង​បួន​ គឺ​លោកស្រី​ ឧកញ៉ា​ ស្រី​ វុ​ទ្ធី​ ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ ងួ​ន​ វុ​ទ្ធី​ ត្រេ​ឌី​ង​ ឌី​វើ​ឡុ​ប​មិន​ ខ​ប​ផូ​រ៉េ​សិន​ ជា​ដន្លងដងស្នែង​ជាមួយ​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ អតីត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ៕​

MEF-Tax

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.