ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

បែកធ្លាយ​រឿង​អាថ៌​កំបាំង​យោធា​ គឺ​អា​មេ​រិ​ក​ដំឡើង​គ្រាប់បែកបរមាណូ​សម័យ​ថ្មី​នៅ​អា​ល្លឺ​ម៉​ង់​

​ខណៈ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ដែល​ឋិត​ក្នុង​បក្សសម្ព័ន្ធ​ NATO​ ជាមួយ​សហរដ្ឋអាមេរិក​ គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ជិត​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ សំដៅ​ធ្វើ​ទំនើបភាវូបនីយកម្ម​មូលដ្ឋាន​ទ័ពអាកាស​ Buechel​ ក្នុង​រដ្ឋ​ Rheinland-Pfalz​ នោះ​ អ្នក​ជំនាញការ​យោធា​អា​ល្លឺ​ម៉​ង់​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ អា​មេ​រិ​កបាន​ដំឡើង​គ្រាប់បែកបរមាណូ​ប្រភេទ​ B61-12​ សម័យ​ថ្មី​ នៅ​មូលដ្ឋាន​ទ័ពអាកាស​ Buechel​ របស់​អា​ល្លឺ​ម៉​ង់​តែ​ម្តង​ ។​

​សារព័ត៌មាន​ Focus​ របស់​អា​ល្លឺ​ម៉​ង់​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ តាម​គម្រោងការ​ក្នុង​វិស័យ​យោធា​របស់​សហរដ្ឋអាមេរិក​ គឺ​នឹង​មាន​គ្រាប់បែកបរមាណូ​ប្រភេទ​ B61-12​ សម័យ​ថ្មី​ ចំនួន​២០​គ្រាប់​របស់​អា​មេ​រិ​ក​ត្រូវ​បាន​ដំឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​ Buechel​ ។​

​អ្នក​ជំនាញការ​យោធា​អា​ល្លឺ​ម៉​ង់​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ចំនួន​គ្រាប់បែកបរមាណូ​សម័យ​ថ្មី​ដែល​អា​មេ​រិ​ក​ដំឡើង​នៅ​ Buechel​ នោះ​ មាន​កម្លាំង​បំផ្លិចបំផ្លាញ​ស្មើនឹង​គ្រាប់បែកបរមាណូ​ដែល​បាន​ទម្លាក់​នៅ​ទីក្រុង​ Hiroshima​ របស់​ជប៉ុន​ ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​ចំនួន​៨០​គ្រាប់​ ។​ ក្នុង​ករណី​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នោះ​ គឺ​យន្តហោះ​ចម្បាំង​របស់​អា​ល្លឺ​ម៉​ង់​ អាច​មាន​សិទ្ធិ​ប្រើប្រាស់​គ្រាប់បែកបរមាណូ​នេះ​នៅ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​រួម​របស់​ NATO​ ដោយ​ប្រើ​ឈ្មោះ​ថា​ "​ការ​ចូលរួម​អន្តរាគមន៍​បរមាណូ​"​ ។​

​គ្រាប់បែកបរមាណូ​ប្រភេទ​ B61​ បាន​រចនា​ឡើង​នា​ឆ្នាំ​១៩៦៣​ ដោយ​មន្ទីរពិសោធន៍​ជាតិ​ Los​ Alamos​ របស់​សហរដ្ឋអាមេរិក​ និង​បាន​ផលិត​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦៨​ ដោយ​រោងចក្រ​ Pantex​ Plant​ មាន​ចំនួន​៣.១៥៥​គ្រាប់​ រហូត​មក​ទល់​បច្ចុប្បន្ន​ ៕​

B61-5B61-1B61B61-2 B61-4 B61-3

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.