ថ្ងៃ អាទិត្យ ទី ២៨ ខែ កម្ភៈ ឆ្នាំ ២០២១

រាជរដ្ឋាភិបាល​យោធា​ថៃ​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ធុន​ T-50​ ចំនួន​៤​គ្រឿង​ ពី​កូរ៉េ​ខាងត្បូង​

​មន្ត្រីជាន់ខ្ពស់​ថៃ​ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ DPA​ ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ រាជរដ្ឋាភិបាល​យោធា​ថៃ​ បាន​ចុះ​កិច្ចសន្យា​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ធុន​ T-50​ Golden​ Eagle​ ចំនួន​៤​គ្រឿង​ ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Korea​ Aerospace​ Industries​ (KAI)​ ។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​ថៃ​ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ យន្តហោះ​ចម្បាំង​ធុន​ T-50​ Golden​ Eagle​ ចំនួន​៤​គ្រឿង​នោះ​ មាន​តម្លៃ​សរុប​ចំនួន​១១០​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​យោធា​ថៃ​នឹង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ចំនួន​២០​គ្រឿង​ទៀត​ នៅ​ថ្ងៃ​អនាគត​ ។​

​យន្តហោះ​ចម្បាំង​ធុន​ T-50​ Golden​ Eagle​ ផលិត​ដោយ​ក្រុមហ៊ុន​ Korea​ Aerospace​ Industries​ (KAI)​ របស់​កូរ៉េ​ខាងត្បូង​ សហការ​ជាមួយ​ក្រុមហ៊ុន​ American​ Aerospace​ Company​ ឈ្មោះ​ Lockheed​ Martin​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០១​មក​ ដែល​ធ្លាប់​បាន​ប្រើប្រាស់​ដោយ​អាកាសចរណ៍​យោធា​ប្រទេស​កូរ៉េ​ខាងត្បូង​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ប្រទេស​ហ្វី​លី​ពី​ន​ ប្រទេស​អ៊ី​រ៉ា​ក់​ និង​ប្រទេស​ថៃ​ ។​ យន្តហោះ​ចម្បាំង​នេះ​ មាន​ល្បឿន​ហោះហើរ​ក្នុង​កម្រិត​ ១.៧៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ៕​

T-50

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.