ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

អាជ្ញាធរ​មើល​រំលង​ករណី​រថយន្ត​ធុន​ធំ​ដឹក​ដី​ ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​

​ប្រិ​យ​មិត្ត​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ ទៅ​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​បណ្តែតបណ្តោយ​ឲ្យ​រថយន្ត​ធុន​ធំ​ ដឹក​ដី​ពេញ​ប្រៀប​សឹង​ហៀរ​ចេញ​មក​ក្រៅ​ធ្លាក់​លើ​ផ្លូវថ្នល់​ ដោយ​មិន​គ្រប​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ ធ្វើ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ មានឈ្មោះ​ថា​ ជា​"​ទីក្រុង​គុ​ជ​"​យ៉ាង​ហ៊ឺហា​ មិន​ខ្វល់​ដល់​ការ​ប៉ះពាល់​សោភ័ណ​ភាព​ទីក្រុង​គុ​ជ​ និង​បរិស្ថាន​ ទាល់តែ​សោះ​ ។​

​ក្រុម​អ្នកលេង​ Facebook​ បាន​នាំ​គ្នា​លើក​ឡើង​ថា​ ជា​រឿយៗ​ តែង​ឃើញ​វត្តមាន​រថយន្ត​ទាំង​ធុន​ធំ​ ទាំង​ធុន​មធ្យម​ ទាំង​ធុន​តូច​ ដែល​ដឹក​ដី​ ក្រួស​ ខ្សាច់​ ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​មិន​មានការ​គ្រប​បិទ​បាំង​ឲ្យ​សម​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ សុវត្ថិភាព​ និង​បរិស្ថាន​ឡើយ​ សមត្ថកិច្ច​ពាក់ព័ន្ធ​បែរជា​បិទ​ភ្នែក​មើល​មិនឃើញ​ទៅ​វិញ​ ពីព្រោះ​សមត្ថកិច្ច​បាន​ទទួលផល​ប្រយោជន៍​ពី​ម្ចាស់​រថយន្ត​ដឹក​ដី​ ក្រួស​ ខ្សាច់​ ទាំងនោះ​រួចរាល់​ជា​ប្រចាំ​ ។​ មាន​ន័យ​ថា​ សមត្ថកិច្ច​មើល​មិនឃើញ​គំនរ​ដី​ ក្រួស​ ខ្សាច់​ ដែល​ដឹក​តាម​រថយន្ត​ពេញ​ប្រៀប​សឹង​ធ្លាក់​មក​លើ​រថយន្ត​ ទោចក្រយានយន្ត​ ឬ​ក្បាលមនុស្ស​ម្នា​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ទេ​ គឺ​មើលឃើញ​ច្បាស់​តែ​លុយកាក់​របស់​ម្ចាស់​រថយន្ត​ដឹក​ដី​ ក្រួស​ ខ្សាច់​ ទាំងនោះ​ប៉ុណ្ណោះ​ ។​

​សូម​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ មេត្តា​ធ្វើការ​ចាប់អារម្មណ៍​ និង​មាន​វិធានការ​លើ​ករណី​រថយន្ត​ដឹក​ដី​ ក្រួស​ ខ្សាច់​ ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ទាំងនោះ​ផង​ កុំ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​ថា​ ទីក្រុង​គុ​ជ​លម្អ​ដោយ​រថយន្ត​ដឹក​ដី​ ក្រួស​ ខ្សាច់​ របៀប​នេះ​តទៅ​ទៀត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.