ខណៈពេលក្រុងកំពត ខេត្តកំពត បាននិងកំពុងទទួលរងការជន់លិចដោយសារជំនន់ទឹកភ្លៀង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក Sao Pechpunleu ប្រមាញ់បានរូបថត១សន្លឹកយកមកបង្ហោះក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម គឺរូបភាពនារីម្នាក់អង្គុយលើបង់ជាប់មាត់ព្រែកកំពត ទល់មុខមន្ទីរពេទ្យខេត្តកំពត ជើងទាំងពីរត្រាំក្នុងទឹក ដោយមិនខ្ចីខ្វល់ និងបារម្ភទៅនឹងផ្ទៃទឹកល្ហល្ហាចជុំវិញខ្លួននាងនោះឡើយ ហើយត្រូវបានប្រិយមិត្ត Facebook មួយចំនួនដាក់ចំណងជើងឲ្យរូបភាព១សន្លឹកនោះថា "លិចទឹកមិនសំខាន់ ប៉ុន្តែសំខាន់ អូនត្រូវរង់ចាំបងវិលវិញ" ។
មានប្រិយមិត្ត Facebook ខ្លះបាន Comment ចោទជាសំណួរថា "អូនចង់ឲ្យបងទៅលង់ទឹកស្លាប់ ?" និងប្រិយមិត្តខ្លះទៀត Comment ថា "ចាំបន្តិចទៀតទៅ បើឃើញគេវិលវិញ ឆាប់ឡើងគោក ព្រោះប៉ាម៉ាក់អ្នកក៏ចាំដែរ" ។
តើប្រិយមិត្តអ្នកអានគួរចូលរួមចំណែកផ្តល់ជាមតិយោបល់យ៉ាងណាដែរ ចំពោះរូបថត១សន្លឹកដ៏គួរឲ្យចាប់អារម្មណ៍នេះ ? ៕