ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្រកាស​គំរាម​ប្តឹង​សារព័ត៌មាន​ចំនួន​៨​ ពី​បទ​ បរិហារកេរ្តិ៍​

​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ជាតា​រា​ Facebook​ ដ៏​ល្បីឈ្មោះ​ និង​ដែល​គេ​ស្គាល់​ថា​ ជា​យុវតី​ចូលរួម​ឈឺឆ្អាល​ក្នុង​កិច្ចការ​សង្គម​ និង​មនុស្សធម៌​យ៉ាង​សកម្ម​ម្នាក់​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ បាន​ប្រកាស​គំរាម​ប្តឹង​ប្រឆាំង​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន​ធំៗ​ចំនួន​៨​ ពី​បទ​បរិហារកេរ្តិ៍​ ប្រសិនបើ​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ​មាន​ធ្វើការ​កែតម្រូវ​លើ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ថា​ "​នាង​ធ្លាក់​បាក់​ឌុ​ប​ជា​លើក​ទី​២"​ ក្នុង​រយៈពេល​២៤​ម៉ោង​ ។​ លើស​ពី​នេះ​ កញ្ញា​ប្រកាស​ថា​ នឹង​ផ្សព្វផ្សាយ​ឈ្មោះ​ស្ថាប័ន​ព័ត៌មាន​ទាំង​៨​នាក់​ជា​សាធារណៈ​ ក្នុង​ករណី​មិន​ព្រម​កែតម្រូវ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ ។​

​កញ្ញា​ ធី​ សុវណ្ណ​ថា​ អាយុ​២០​ឆ្នាំ​ ជា​បេ​ក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ផ្នែក​បំពេញវិជ្ជា​ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​វត្ត​កោះ​ខាងជើង​ បន្ទប់​លេខ​១៨​ និង​តុ​លេខ​៤៣២​ ។​

​យោង​តាម​ការ​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កាលពី​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​ បាន​បង្ហាញ​ថា​ កញ្ញា​ ធី​ សុវណ្ណ​ថា​ មិន​បាន​ជាប់​ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៥​នេះ​ឡើយ​ ខណៈ​នៅ​ក្នុង​បន្ទប់​ប្រឡង​របស់​កញ្ញា​ គឺ​មាន​បេក្ខជន​-​បេ​ក្ខ​នារី​ប្រឡង​ជាប់​ចំនួន​១០​នាក់​ ។​

​ជាមួយនឹង​ការ​ថ្លែង​សុំ​ទោស​ពុក​ម៉ែ​ លោកគ្រូ​-​អ្នកគ្រូ​ និង​បងប្អូន​អ្នកគាំទ្រ​ រួម​ទាំង​សម្តែង​នូវ​ការ​ឈឺចាប់​ និង​អស់កម្លាំង​ចិត្ត​ផង​នោះ​ ចំពោះ​ការ​ប្រឡង​មិន​ទទួល​បាន​លទ្ធផល​ជោគជ័យ​(​ធ្លាក់​)​បាក់​ឌុ​ប​ឆ្នាំ​២០១៥​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា​ កញ្ញា​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ពិនិត្យ​កំណែ​វិញ្ញាសា​របស់​នាង​ឡើង​វិញ​ ដោយ​នាង​អះអាង​ថា​ បើ​ពិនិត្យ​ឃើញ​ថា​ វិញ្ញាសា​ធ្វើ​ខុស​ នាង​នឹង​ទទួលស្គាល់​ និង​ស្នើ​សុំ​ឲ្យ​ក្រសួង​ Post​ ផ្សាយ​នូវ​កំណែ​វិញ្ញាសា​របស់​នាង​ជា​សាធារណៈ​ ។​

​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​អះអាង​នៅ​ប្រមាណ​២​ម៉ោង​ក្រោយ​ពេល​ដឹង​លទ្ធផល​ធ្លាក់​បាក់​ឌុ​ប​ថា​ "​លទ្ធផល​ខ្ញុំ​(​ធ្លាក់​)​ពេល​នេះ​ ខ្ញុំ​មិន​អាច​ទប់ទឹក​ភ្នែក​ខ្លួនឯង​បាន​ទេ​ ខ្ញុំ​បាន​ប្រឹង​អស់​លទ្ធភាព​ហើយ​ ឆ្នាំ​មុន​ខ្ញុំ​ដឹង​ថា​ ៖​ ការ​ប្រឡង​តឹង​ ខ្ញុំ​បាន​ខំរៀន​តាំងពី​ដើមឆ្នាំ​ និង​រៀន​បំប៉ន​ទាំង​យប់​ ថ្ងៃជា​ច្រើន​ ខ្ញុំ​បាន​ធ្វើ​កិច្ចការ​មនុស្សធម៌​ច្រើន​ តែ​ខ្ញុំ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ​ តែ​នៅ​ទីបំផុត​ ខ្ញុំ​នៅ​តែ​(​ធ្លាក់​)​ នេះ​គឺជា​ការ​ឈឺចាប់​ អាម៉ាស់​បំផុត​"​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មាន​ប្រិ​យ​មិត្ត​ Facebook​ ជា​ច្រើន​បាន​ធ្វើការ​បង្ហាញ​នូវ​អារម្មណ៍​សោកស្តាយ​ និង​គាំទ្រ​ ព្រមទាំង​លើកទឹកចិត្ត​ដល់​កញ្ញា​ ធី​ សុវណ្ណ​ថា​ យ៉ាង​ពេញទំហឹង​ នៅ​ពេល​ដែល​កញ្ញា​ទទួល​បាន​លទ្ធផល​ធ្លាក់​បាក់​ឌុ​ប​ឆ្នាំ​២០១៥​នេះ​ ។​ ប្រិ​យ​មិត្ត​ Facebook​ ទាំងនោះ​បាន​ Comment​ កុំ​ឲ្យ​កញ្ញា​ ធី​ សុវណ្ណ​ថា​ អស់សង្ឃឹម​ កុំ​ឲ្យ​បាក់ទឹកចិត្ត​ និង​ត្រូវ​រឹង​មាំ​ឡើង​វិញ​ ដើម្បី​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​ ៕​

Thy-Sovantha-UnhappyThy-Sovantha-Bacc-II3Thy-Sovantha-MoneyThy-Sovantha-Child

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.