ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

ឧកញ៉ា​ម្នាក់​អាង​អំណាច​ទឹក​លុយ​សាងសង់​សំណង់​មិន​ខ្ចី​ខ្វល់​រឿង​សុំ​ច្បាប់​អនុញ្ញាត​

​សំណង់​មួយ​កន្លែង​ឋិត​នៅ​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ (​ខាង​មុខ​វត្ត​ឥន្ទ​ញាណ​ ហៅ​វត្ត​ក្រោម​)​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា​ គ្មាន​ច្បាប់​អនុញ្ញាត​ទេ​ ខណៈ​ក្រុមប្រឹក្សា​សង្កាត់​លេខ​៣​ ធ្វើការ​សួរនាំ​អំពី​ច្បាប់​អនុញ្ញាត​សាងសង់​នោះ​ មេការ​សំណង់​បាន​ឆ្លើយ​យ៉ាង​ខែងរ៉ែង​ថា​ មិន​មានច្បាប់​អ្វី​ទេ​ តែ​ថៅកែ​របស់​គេ​បាន​សុំ​ផ្ទាល់មាត់​ទៅ​ចៅហ្វាយខេត្ត​រួច​ហើយ​ បើ​ចង់​សួរនាំ​រឿង​ច្បាប់ទម្លាប់​ គួរ​សួរ​ចៅហ្វាយខេត្ត​ទៅ​ (Sic!)​ ។​

​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ បាន​បង្ហើប​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ឲ្យ​ដឹង​ថា​ សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​ គឺជា​សំណង់​របស់​លោក​ឧកញ៉ា​ លី​ គួ​ង​ ។​

​ពាក់ព័ន្ធ​នឹង​សំណង់​អនាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ លើក​ឡើង​ថា​ ភាគច្រើន​ប្រព្រឹត្ត​ដោយ​អ្នកមាន​អំណាច​ បុណ្យស័ក្តិ​ និង​អំណាច​ទឹក​លុយ​ ប៉ុន្តែ​បើ​ចំពោះ​ប្រជាពលរដ្ឋ​តូចតាច​ គឺ​ក្នុង​ករណី​មិន​សុំ​ច្បាប់​អនុញ្ញាត​ទេ​ សូ​ម្បី​តែ​រៀប​ឥដ្ឋ​ធ្វើ​របង​សឹង​មិន​បាន​ផង​ ។​

​លោក​ឧកញ៉ា​ លី​ គួ​ង​ និង​ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ ។​

​លោក​ លី​ គួ​ង​ ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ម្នាក់​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/៩៧១​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៣​ ៕​

Ly-Koung  Ly-KuongLy-Kuong-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.