ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

“​ស្លាប់​លើ​បង្គង​”​ ព្រោះ​ប្រើ​ថ្នាំ​សម្រើប​ជ្រុលពេល​រួម​ភេទ​ក្នុង​បន្ទប់​ហាង​ខារ៉ាអូខេ​

​បុរស​បរទេស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​ បាន​ស្លាប់​លើ​បង្គង​ព្រោះតែ​ប្រើ​ថ្នាំ​សម្រើប​ជ្រុល​ហួស​កម្រិត​ ពេល​រួម​ភេទ​ជាមួយ​នារី​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ យីហោ​ ម៉េ​ង​ ហ៊ុយ​ ក្នុង​បន្ទប់​ហាង​ខារ៉ាអូខេ​តែ​ម្តង​ ឋិត​នៅ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់​ នា​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ។​

​មន្ត្រី​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​ បុរស​បរទេស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ដែល​ស្លាប់​លើ​បង្គង​ពេល​រួម​ភេទ​ក្នុង​បន្ទប់​ហាង​ខារ៉ាអូខេ​ ដោយ​ប្រើ​ថ្នាំ​សម្រើប​ជ្រុល​ហួស​កម្រិត​នោះ​ មានឈ្មោះ​ Eckaro​ Joachim​ អាយុ​៦៤​ឆ្នាំ​ ជា​ភ្ញៀវ​ទេសចរ​ ។​ រីឯ​នារី​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​ជា​ដៃគូ​រួម​ភេទ​ជាមួយ​បុរស​ជនជាតិ​បរទេស​នោះ​ មិន​ទាន់​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ទេ​ ខណៈ​សមត្ថកិច្ច​កំពុង​សាកសួរ​យក​ចម្លើយ​នៅឡើយ​ ។​

​ស្ត្រី​ម្ចាស់​ហាង​ខារ៉ាអូខេ​ យីហោ​ ម៉េ​ង​ ហ៊ុយ​ ឈ្មោះ​ ថៃ​ កូ​លាប​ អាយុ​៤៣​ឆ្នាំ​ បាន​ទទួលស្គាល់​ថា​ បុរស​បរទេស​ជា​ជន​រង​គ្រោះ​ពិតជា​បាន​រួម​ភេទ​ជាមួយ​បុគ្គលិក​នារី​បម្រើ​ការងារ​ក្នុង​ហាង​របស់​ខ្លួន​មែន​ ក្នុង​បន្ទប់​ខាងក្រោយ​ហាង​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ សមត្ថកិច្ច​នឹង​មាន​វិធានការ​បែប​ណា​ទៅ​លើ​ថៅកែ​ហាង​ខារ៉ាអូខេ​ យីហោ​ ម៉េ​ង​ ហ៊ុយ​ ដែល​លួចលាក់​បង្កប់​បម្រើសេវា​ផ្លូវភេទ​សម្រាប់​ភ្ញៀវ​នោះ​នៅឡើយ​ទេ​ ៕​

Som

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.