ប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម បាននាំគ្នាធ្វើការរិះគន់ព្រោងព្រាតទៅលើបំរាមការចតរថយន្ត ដាក់នៅមុខការិយាល័យសហគមន៍សាសនាគ្រីស្ទមួយឈ្មោះថា សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) ឋិតនៅផ្ទះលេខ២៤៦CEo វិថីត្រសក់ផ្អែម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រើពាក្យថា "ហាមឆ្កែចតឡានមុខ Office" ដោយអ្នកលេង Facebook បានលើកឡើងថា គឺជាការប្រើពាក្យពេចន៍ធ្ងន់ធ្ងរបំផុត សម្រាប់ត្រឹមតែការសរសេរក្នុងន័យជាការដាក់បំរាមមួយសោះនោះ ។
ជាការតបតវិញទៅនឹងខ្លឹមសារបំរាមដ៏ហួសហេតុនោះ មានប្រិយមិត្ត Facebook ខ្លះទៀតបាន Post ដាក់រូបភាពសត្វឆ្កែជិះក្នុងរថយន្ត និងសរសេរខ្លឹមសារថា "អាមួយក្នុងឡានកំពុងតែរកនឹកថា មិនដឹងអាឆ្កែណាទេ មកសរសេរស្លាកហាមចតនេះ" ៕