ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​ចំណាយ​ប្រាក់​ជាង​២៥​ម៉ឺន​ដុល្លារ​ ឲ្យ​ គ​.​ជ​.​ប​ រៀបចំ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​

​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង​២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ សម្រាប់​បំពេញតម្រូវការ​លើ​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ខាង​មុខ​ ។​

​កាលពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះហត្ថលេខា​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ផ្ទេរ​ឥណទាន​ថវិកា​ពី​ជំពូក​៦១(​សេវាកម្ម​)​ មក​ជំពូក​៦០(​ការ​ទិញ​)​ ចំនួន​១.០៣៤.៦០០.០០០​រៀល​ (​ប្រមាណ​២៥៨.០០០​ដុល្លារ​អា​មេ​រិ​ក​)​ ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ សម្រាប់​បំពេញតម្រូវការ​ចំណាយ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​ និង​ទិញ​គ្រឿង​សង្ហា​រឹម​ ម៉ាស៊ីន​ព្រី​ន​ធ័​រ​ ម៉ាស៊ីន​ហ្វា​ក់​ ម៉ាស៊ីនត្រជាក់​ កុំព្យូទ័រ​ និង​ចំណាយ​ឯកសណ្ឋាន​សម្រាប់​ឆ្នាំ​២០១៥​ ៕​

Sik-Bunhok-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.