ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

បុរស​យួន​រំលោភ​ស្រី​ខ្មែរ​ក្បែរ​បង្គោល​ព្រំដែន​លេខ​១៥៩​ ខេត្តស្វាយរៀង​

​បុរស​ជនជាតិ​យួន​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​យ៉ាង​កំរោល​ ទៅ​លើ​ស្ត្រី​ខ្មែរ​ម្នាក់​បាន​សម្រេច​ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ នា​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​ត្រពាំង​អង្គ​ព្រះ​ ក្បែរ​បង្គោល​ព្រំដែន​លេខ​១៥៩​ ឋិត​ក្នុងភូមិ​អូរ​តា​មោ​ ឃុំ​មនោ​រម្យ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ ខណៈ​នារី​រង​គ្រោះ​ទៅ​ឃ្វាលក្របី​ ហើយ​បាន​ពើបប្រទះ​នឹង​បុរស​ស្រេកឃ្លាន​តណ្ហា​ដោយ​ចៃដន្យ​ ប៉ុន្តែ​បុរស​ជា​ជនសង្ស័យ​នោះ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​នោះ​ មានឈ្មោះ​ ឡាំ​ វ៉ា​ន់ទី​ (Lam​ Van​ Ty)​ អាយុ​៣៦​ឆ្នាំ​ ជា​ជនជាតិ​យួន​ មាន​ទីលំនៅ​ភូមិ​ភឿ​ក​ទុង​ ឃុំ​ឡុ​ង​ភឿ​ក​ ស្រុក​បេន​កូវ​ ខេត្ត​តៃ​និ​ញ​ ប្រទេស​វៀតណាម​ មុខរបរ​ជា​កម្មករ​យាម​ចម្ការ​អំពៅ​ ។​ រីឯ​នារី​រង​គ្រោះ​មានឈ្មោះ​ យ​.​ជ​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​កសិករ​ មាន​ទីលំនៅ​ឃុំ​ព្រៃ​តា​អី​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ នារី​រង​គ្រោះ​បាន​ទៅ​ឃ្វាលក្របី​នៅ​ចំណុច​ត្រពាំង​អង្គ​ព្រះ​ ហើយ​ក៏​បាន​ពើបប្រទះ​នឹង​ជនសង្ស័យ​ ស្រាប់តែ​បុរស​ល្មោភកាម​រូប​នោះ​ស្ទុះ​មក​ឱប​ពីក្រោយ​ ច្របាច់​សុដន់​ និង​ចាប់រំលោភ​នាង​ទាំង​កំរោល​នៅ​មាត់​ត្រពាំង​បាន​សម្រេច​តែ​ម្តង​ ។​ ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​រួច​ហើយ​ ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន​ដែរ​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ឃាត់ខ្លួន​បាន​ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.